ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្មានមិនដល់សោះថា អំបិល អាចប្រើសម្រាប់ដោះស្រាយបញ្ហាក្នុងផ្ទះបានច្រើនយ៉ាងនេះ

    BY Khmernote Media May 10, 2018
    ស្មានមិនដល់សោះថា អំបិល អាចប្រើសម្រាប់ដោះស្រាយបញ្ហាក្នុងផ្ទះបានច្រើនយ៉ាងនេះ

    អំបិលមិនត្រឹមតែជាគ្រឿងផ្សំបន្ថែមរសជាតិអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានប្រសិទ្ធិភាពដោះស្រាយបញ្ហាផ្សេងៗក្នងផ្ទះផងដែរ។ ឧទាហរណ៍ដូចជា អ្នកអាចប្រើប្រាស់អំបិលធម្មតាដើម្បីកម្ចាត់ស្នាមប្រឡាក់ផ្សេងៗបានកាន់តែងាយស្រួល។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបដ៏ងាយស្រួលបំផុតក្នុងការប្រើប្រាស់អំបិលដើម្បីសម្អាតរបស់របរក្នុងផ្ទះរបស់អ្នក ៖

    ១. កម្ចាត់ខ្លាញ់ចេញពីឆ្នាំង និងខ្ទះ ៖ ប្រើប្រាស់អំបិល ១ កែ​​​វ ចាក់លើផ្ទៃខ្ទះ ឬឆ្នាំដែលជាប់ខ្លាញ់។ បន្ទាប់មកយកកន្សែង ឬក្រណាត់មួយមកដុសជូតចំណុចដែលប្រឡាក់រហូតដល់ជ្រះស្អាត ហើយលាងសម្អាតចេញដូចពេលធម្មតា។

    ២. កម្ចាត់ស្នាមប្រឡាក់ចេញពីជ្រុញឈើ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយអំបិលមួយចំនួនលើផ្ទៃជ្រុញដែលប្រឡាក់ ហើយប្រើប្រាស់ក្រូចឆ្មារម្ខាងមកដុសបន្ថែមពីលើវា។ ទុកចោលរហូតដល់ឈើស្រូបទឹកក្រូចឆ្មារអស់ សឹមលាងសម្អាតចេញជាមួយនឹងទឹកចេញពីក្បាលរ៉ូមីនេជាការស្រេច។

    ៣. កម្ចាត់ស្នាមប្រឡាក់ ឬស្នាមពណ៌ចេញពីក្នុងថូ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់រម្ងាស់អំបិលមួយចំនួន បន្ទាប់មកចាក់វាចូលទៅក្នុងថូ។ ក្រឡុកឲ្យសព្វ ហើយលាងសម្អាតចេញជាមួយទឹកចេញពីក្បាលរ៉ូមីនេ និងសាប៊ូ។

    ៤. ការពារឈីសពីការដុះផ្សិត ៖ ដើម្បីការពារឈីសកុំឲ្យដុះផ្សិត ចូរប្រើប្រាស់ក្រណាត់ស្អាតមួយត្រាំ ឬជ្រលក់ក្នុងទឹកអំបិលឲ្យជោគ បន្ទាប់មកយកឈីសមករុំក្នុងក្រណាត់នេះ។

    ៥. សម្អាតចង្អូរឥដ្ឋការ៉ូ ៖ លាយអំបិលកន្លះកែវ ជាមួយនឹងទឹកក្ដៅឧណ្ហ​​​ប្រមាណជា ៤លីត្រ ហើយបន្ថែមសាប៊ូលាងសម្អាតឥដ្ឋការ៉ូ ១ ដបចូល។ លាយល្បាយឲ្យសព្វចូលគ្នា សឹមប្រើប្រាស់វាដុសសម្អាតផ្ទៃការ៉ូ ព្យាយាមសម្អាតត្រង់ចង្អូរឲ្យខ្លាំងៗ ហើយយូរបន្តិច​​​ក៏ព្រោះវាជាកន្លែងដែលកខ្វក់ជាងគេ។

    ៦. កម្ចាត់ស្នាមប្រឡាក់នៃតែ ឬកាហ្វេចេញពីពែង ៖ លាយអំបិលចំនួន ១ ស្លាបព្រាបាយ ជាមួយនឹងទឹកខ្មេះ ១ ស្លាបព្រាកាហ្វេ ឲ្យសព្វចូលគ្នា បន្ទាប់មកចាក់វាចូលក្នុងពែងដែលប្រឡាក់។ ទុកត្រាំចោលបែបនេះសម្រាប់រយៈពេល ២ ទៅ ៣ ម៉ោង សឹមចាក់ទឹកល្បាយចេញ ហើយលាងសម្អាតពែងដូចធម្មតា។

    ៧. កាត់បន្ថយភាពល្វីងនៃកាហ្វេ ៖ ដើម្បីទទួលបានកាហ្វេដែលមានរសជាតិកាន់តែប្រសើរ និងមិនសូវល្វីង អ្នកជំនាញជាច្រើនបានណែនាំឲ្យបន្ថែមអំបិលមួយចិបចូលភេសជ្ជៈនេះ។

    ៨. ធ្វើឲ្យស្រោមខ្នើយប្រែជាសស្អាត ៖ ស្រោមខ្នើយនឹងប្រែជាមានពណ៌លឿងនៅពេលត្រូវបានប្រើប្រាស់អស់រយៈពេលយូរ ប៉ុន្តែទោះជាយ៉ាងណាអ្នកអាចកែប្រែវាឲ្យទៅជាមានពណ៌សស្អាតវិញ ដោយគ្រាន់តែលាងអំបិល ១ ស្លាបព្រាបាយ ជាមួយម្ស៉ៅសូដាចំនួន ១/៤ កែវ។ ចាក់ល្បាយចូលចានគោមមួយជាមួយនឹងទឹកកំពុងដាំពុះ ហើយយកស្រោមខ្នើយត្រាំក្នុងទឹកនេះសម្រាប់រយៈពេល ១​​ ម៉ោងដោយកុំភ្លេចព្យាយាមរក្សាសីតុណ្ហភាពទឹកឲ្យថេរជាប់រហូតផង៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay