អន្តរជាតិ
ទ្រាំលែងបានអ៊ីរ៉ង់បាញ់គ្រាប់រ៉ុក្កែត២០គ្រាប់កាន់អ៊ីស្រាអែល (មានវីដេអូ)
BY Khmernote Media
May 10, 2018
កាលពីព្រឹកមិញនេះអ៊ីរ៉ង់បានបើកការវាយប្រហារមួយទៅកាន់ប្រទេសអ៊ីស្រាអែល ដែលការវាយប្រហារនេះគឺជាសញ្ញាមួយនៃការប្រកាសសង្គ្រាមដ៏ធំ។ ភាគីខាងអ៊ឺរ៉ង់ដែលមានមូលដ្ឋានទ័ពនៅក្នុងស៊ីរីបានឲ្យដឹងថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតចំនួន២០គ្រាប់ទៅកាន់មូលដ្ឋានទ័ពរបស់អ៊ីស្រាអែល។
ចំណែកឯខាងអ៊ីស្រាអែលវិញបានប្រាប់អ្នកសារព័ត៌មានថា ការវាយប្រហារនេះបានបង្កនូវការខូតខាតតែបន្តិចបន្ដួចតែប៉ុណ្ណោះ ហើយមិនបានបង្កឲ្យមានបញ្ហាដល់កម្លាំងយោធារបស់ អ៊ីស្រាអែលនោះទេ ព្រោះថាអ៊ីស្រាអែលបានប្រើប្រាស់ប្រព័ន្ធការពារគ្រាប់មីស៊ីល ដើម្បីធ្វើការចាប់គ្រាប់រ៉ូកែតទាំងនោះ។ មកទល់នឹងពេលនេះអ៊ីស្រាអែលបានត្រៀមខ្លួនរួចរាល់រាល់ ដើម្បីធ្វើការវាយប្រហារត្រលប់ទៅវិញ។ ប្រិយមិត្តអាចទស្សនាហេតុការណ៍នេះតាមរយៈវីដេអូ និងរូបភាពដូចខាងក្រោមនេះ៖



អត្ថបទ៖ ភក្តី
ប្រភព៖ dailymail