ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ឡូយទេ? ឥឡូវនេះប្រព័ន្ធដំណើរការកុំព្យូទ័រ Windows ក៏មាន Dark Mode ដែរ សម្រាប់ការប្រើប្រាស់ពេលយប់

    BY Khmernote Media May 10, 2018
    ឡូយទេ? ឥឡូវនេះប្រព័ន្ធដំណើរការកុំព្យូទ័រ Windows ក៏មាន Dark Mode ដែរ សម្រាប់ការប្រើប្រាស់ពេលយប់

    Dark Mode អាចនិយាយបានថា ជា software ថ្មីមួយដែលកំពុងទទួលបានការប្រើប្រាស់ច្រើនពីសំណាកប្រព័ន្ធដំណើរការមួយចំនួន ហើយការអភិវឌ្ឍថ្មីនេះគឺបង្កើតឡើងដោយក្រុមហ៊ុនផ្ទាល់តែម្ដង ពោលគឺអ្នកប្រើប្រាស់ពុំចាំបាច់ត្រូវការ Hack ដើម្បីទទួលបាន Dark Mode នេះទៀតឡើយ។

    មិនខុសអីពីប្រព័ន្ធដំណើរការស្មាតហ្វូន iOS និង Android ឡើយ។ ចំពោះ iOS ទទួលបាន Dark Theme តាំងពីជំនាន់ iOS 11 មកម្លេះ។ ចំណែកឯ Android វិញគឺមានតាំងពីឆ្នាំ2016 ហើយនាពេលថ្មីៗនេះ យើងសង្កេតឃើញថា ប្រព័ន្ធដំណើរការកុំព្យូទ័រ Windows ហាក់ដូចជាចូលរួមដែរហើយ។

    ទីបំផុត ជំនាន់ចុងក្រោយនៃ Window 10 គឺមានភ្ជាប់មកជាមួយនឹង Dark Mode ទៅលើ File Explorer ហើយមុខងារនេះគឺល្អបំផុតសម្រាប់ការប្រើប្រាស់ពេលយប់ ព្រោះវានឹងមិនធ្វើឲ្យអ្នកប្រើឈឺភ្នែកឡើយ។ លើសពីនេះទៅទៀត មានមុខងារច្រើនណាស់ដែលក្រុមហ៊ុន Microsoft បានណែនាំក្នុងព្រឹត្តិការណ៍ Build របស់ខ្លួន ប៉ុន្ដែទាក់ទងទៅនឹងមុខងារផ្ទៃពណ៌ខ្មៅនេះ គឺជាការផ្លាស់ប្ដូរដ៏ធំជាងគេមួយ។

    ដើម្បីបើកមុខងារនេះ សូមចូលទៅកាន់ Settings > Personalization > Colors។ ក្រៅពី Dark Mode យើងក៏សង្កេតឃើញមាន Clipboard ដែលអនុញ្ញាតឲ្យការ Copy និង Paste រឹតតែងាយស្រួលជាងមុន។

    Fu

    ប្រភព៖ bgr

    Share This Post:
    MPO4D jitutoto mpo4d Mpoplay