សិល្បៈ

មានរឿងអ្វីបានដល់ថ្នាក់នេះ? បុរសម្នាក់អះអាងថាជាឪពុក តារាចម្រៀង ឱក សុគន្ធកញ្ញា និងបានហែកហួររឿងគ្រួសារបែកបាក់ រហូតចោទ ឱក សុគន្ធកញ្ញា ថាកូនមិនស្គាល់ឪ

BY
Khmernote Media
June 25, 2020

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ដោយសារតែមានបុរសម្នាក់ឈ្មោះ Aok Bony ឱក បូនី បានអះអាងថាខ្លួនជាឪពុករបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងបានធ្វើការហែកហួរ អំពីរឿងរ៉ាវបែកបាក់គ្រួសារ និងបង្ហោះសារថា ឱក សុគន្ធកញ្ញា មិនស្គាល់ឪ។

ក្នុងនោះដែរលោក ឱក បូនី បានបង្ហោះសារនៅលើ Facebook ភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹកថា “ ទោះជាកូនមិនស្គាល់ឪកឪនៅតែចាំឈ្មោះកូនដែរព្រោះឪអ្នកដាក់អោយ” នៅក្នុងនោះលោកក៏បានធ្វើការ comment ជាមួយអ្នកលេង Facebook ហាក់ដូចជាចង់ហែកហួររឿងគ្រួសារខ្លួនកាលពីអតីតកាល។ លោកបានឆ្លើយតបថា៖ “ឪមិនដែលចង់បានអ្វីពីកូនទេតែកូនមិនដែលតេសួរសុខទុក្ខឪថាឪនៅណា?សុខទុក្ខយ៉ាងណា?ឈឺឬជា?” “ពេលប្រាប់ការដូចហៅជាភ្ញៀវមិនមែនអញ្ជេីញជាឪទេ“ “បេីកុំតែឪខលទៅមិនបានប្រាប់ទេ” “ឪសុខចិត្តអត់ទៅចិនដោយដឹងថាកូនការថ្ងៃនុងតែគេមិនបានអញ្ជេីញឪមកចូលក្នុងកម្មវិធីផ្សេងៗដូចហុចផ្កាស្លាកាត់ខាន់ស្លាជាដេីម“ “ត្រង់ម៉ែវាការប្តីទី៤ហេីយទេីបរត់ការបានទៅនៅអូស្ត្រាលី“ “ពេលឪរត់ការមិនបាគេថាយេីងរត់ចោលកូន” “2003មកដល់ស្រុកខ្មែរម៉ែវាការប្តីនៅេហាងរ៉េនបូ”។ ទោះជាយ៉ាងណាក្តី កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មិនមានការឆ្លើយតបអ្វីនៅលើ Facebook នាងឡើយ៕

Share This Post: