ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ញ៉ាំផ្លែចេកមួយថ្ងៃតែ២ផ្លែ អ្នកនឹងទទួលបានអត្ថប្រយោជន៍សុខភាពសឹងមិនគួរឲ្យជឿ

    BY Khmernote Media May 9, 2018
    ញ៉ាំផ្លែចេកមួយថ្ងៃតែ២ផ្លែ អ្នកនឹងទទួលបានអត្ថប្រយោជន៍សុខភាពសឹងមិនគួរឲ្យជឿ

    យើងដឹងហើយថាសាពាង្គកាយរបស់យើងត្រូវការសារធាតុចិញ្ចឹមដើម្បីមកផ្គត់ផ្គង់នៅក្នុងរាងកាយ។ ហេតុនេះអ្នកគួរតែបរិភោគបន្លែ ផ្លែឈើណាដែលមានអត្ថប្រយោជន៍សម្រាប់រាងកាយអ្នក ប៉ុន្ដែអ្នកមិនដែលដឹងទេថាសូម្បីតែផ្លែចេកធម្មតាក៏មានអត្ថប្រយោជន៍ជាច្រើនបើសិនជាអ្នកញ៉ាំឲ្យបាន​ ២ផ្លែក្នុងមួយថ្ងៃ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង ១០ដែលអ្នកនឹងទទួលបានបើសិនជាអ្នកញ៉ាំវាបាន ២ផ្លែក្នុងមួយថ្ងៃ ដែលធ្វើបែបនេះជារៀងរាល់ថ្ងៃរហូតគ្រប់មួយខែនោះអ្នកនឹងទទួលបានលទ្ធផល៖

    ១. ប្រព័ន្ធឈាម៖ ដោយចេកសម្បូរទៅដោយវីតាមីន B6 ដែលមានអត្ថប្រយោជន៍ជួយឲ្យប្រព័ន្ធឈាមរត់បានស្រួល។

    ២. ជួយឲ្យអ្នកសម្រកទម្ងន់៖ បើសិនជាអ្នកបរិភោគចេកជាមួយនឹងទឹកដោះគោនោះអ្នកនឹងទទួលបានរាងដ៏ស្រស់ស្អាត។

    ៣. ជួយព្យាបាលជំងឺទល់លាមក៖ ចេកគឺមានសារៈសំខាន់ដល់ពោះវៀនធំ ដើម្បីធ្វើឲ្យអ្នកជៀសចេញឆ្ងាយពីជំងឺទល់លាមក។

    ៤. ភាពស្លេកស្លាំង៖ ចេកសមស្របសម្រាប់អ្នកដែលមានភាពស្លេកស្លាំង និងអស់កម្លាំងដោយសារតែវាត្រូវបានបំពេញជាតិដែកក្នុងរាងកាយបានគ្រប់គ្រាន់។

    ៥. ជំងឺរាគមួល៖ សម្រាប់កុមារតូចៗ ឪពុកម្តាយតែងតែនាំគ្នាយកចេកទៅចម្អិនបន្ទាប់មកកិនវាងឲ្យម៉ត់ទើបយកទៅបញ្ចុកដល់កុមារ ដើម្បីជួយសម្រួលដល់ជំងឺរាគមួល។

    ៦. ព្យាបាលអាការៈធីងធោង៖ អ្នកគ្រាន់តែយកចេកលាយជាមួយទឹកដោះគោ និងដាក់ទឹកឃ្មុំបន្ដិចលាយចូលគ្នាឲ្យសព្វ ដើម្បីមួយឲ្យអាការៈរបស់អ្នកធូរស្បើយ។ ហើយវាក៏អាចជួយឲ្យអ្នកស្វាំងពីស្រវឹងផងដែរ។

    ៧. ជួយការពារឆ្អឹង៖ ដោយសារតែផ្លែកចេកមានជាតិប៉ូតាស្យូម ដែលជួយការពារពីការពុកឆ្អឹងបានយ៉ាងល្អ និងជួយឲ្យឆ្អឹងមានភាពរឹងមាំ។

    ៨. ជំងឺតម្រងនោម៖  ក្នុងចេកពោរពេញដោយសារធាតុកាបូអ៊ីដ្រាត និងប្រូតេអ៊ីនដែលសមស្របសម្រាប់អ្នកដែលមានជំងឺតម្រងនោម។

    ៩. បង្កើនថាមពល៖ អ្នកដែលត្រូវការថាមពលនៅក្នុងខ្លួនគួរតែពិសារផ្លែចេកឲ្យបានច្រើន ព្រោះថាផ្លែចេកមានជាតិផ្អែមដែលជួយបង្កើនកម្លាំងឲ្យអ្នកបាន។

    ១០. ជួយឲ្យអ្នកបញ្ឈប់ការជក់បារី៖ ដោយសារតែនៅក្នុងផ្លែចេកមានសារធាតុប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលជួយបន្ថយជាតិនីកូទីនចេញពីរាងកាយជាហេតុធ្វើឲ្យអ្នកអស់ចំណងជក់បារី៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay