ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    តូតា រៀបការបានជាង3ខែ បង្ហាញរូបថតមានផ្ទៃពោះលើកដំបូងក្នុងជីវិតរបស់ខ្លួន ទទួលបានសារអបអរយ៉ាងច្រើនពីមិត្តសិល្បៈ

    BY Khmernote Media July 2, 2020
    តូតា រៀបការបានជាង3ខែ បង្ហាញរូបថតមានផ្ទៃពោះលើកដំបូងក្នុងជីវិតរបស់ខ្លួន ទទួលបានសារអបអរយ៉ាងច្រើនពីមិត្តសិល្បៈ

    តារាសម្តែងល្បីឈ្មោះគឺអ្នកនាង ម៉ាក សែនសូនីតា ហៅតូតា បានចូលរោងការជាមួយនឹងលោក ប៉ុល វិបូ ដែលជាអតីតចាងហ្វាងផលិតកម្ម Angkor Picutre ដោយបានបញ្ចប់ភាវនៅលីវរបស់ខ្លួនកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០នេះ ដោយគិតមកទល់នឹងពេលនេះនាងបានរៀបការប្តូរពីឈ្មោះជាកញ្ញា ទៅជាអ្នកនាង អស់រយៈពេលជាង៣ខែមកហើយ។ អ្វីដែលគេចាប់អារម្មណ៍នោះគឺ តារាស្រីរូបនេះមិនបង្អង់យូរនោះទេ គឺស្រូតយកបុត្រ ទាន់ខ្លួននៅក្មេងតែម្តង។

    អ្នកនាង ម៉ាក សែនសូនីតា បានបង្ហោះរូបថតមានផ្ទៃពោះលើកដំបូងក្នុងជីវិត កាលពីពេលថ្មីៗនេះ និងទទួលបានសារអបអរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ និងមិត្តសិល្បៈ តែតារាសម្តែងរូបនេះមិនទាន់បញ្ជាក់ទេថា កូនរបស់នាងជាកូនប្រុសរឺស្រី។ គួរបញ្ជាក់ផងដែរថា ក្រៅពីអាជីពជាអ្នកសិល្បៈ តូតា ក៏មានមុខជំនួញជាច្រើននៅក្នុងដៃ ហើយសុទ្ធតែជាជំនួញជោគជ័យ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay