ចរាចរណ៍

រថយន្ដស៊េរីទំនើបJEEP WRANGLER បើកលឿនដូចហោះ ខណៈមេឃកំពុងភ្លៀង មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត២គ្រឿងផ្ទុបនិងដើមឈើ បណ្ដាលអោយរថយន្តខូចខាតទៅមុខលែងរួច

BY
srey nuch
August 21, 2021

រាជធានីភ្នំពេញ៖ ស្ដែងៗណាស់! រថយន្ដស៊េរីទំនើប JEEP WRANGLER បើកក្នុងល្បឿនយ៉ាងលឿនដូចហោះ ខណៈដែលមេឃកំពុង តែធ្លាក់ភ្លៀងជោកជាំ ដោយមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តចំនួនពីរគ្រឿងទៀតផ្ទុប និងដើមឈើ ធ្វើឲ្យរថយន្តរងការខូចខាតទៅមុខលែងរួច ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលា ១១៖៣០នាទីយប់ ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ ត្រង់ចំណុចទល់មុខសណ្ឋាគារភ្នំពេញ លើកំណាត់ផ្លូវ ព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក JEEP WRANGLER ពណ៌ខ្មៅពាក់ ស្លាកលេខកម្ពុជា S.8808.S (ជាស្លាកលេខពិសេសផ្ទាល់ខ្លួន ដែលម្ចាស់រថយន្តអ្នកដែលធូរធារ ឬស៊ីវិល័យអាចបញ្ជាទិញដោយដាក់ឈ្មោះផ្ទាល់ខ្លួន ឬអក្សរនិងលេខពិសេសណាមួយ សម្រាប់សំគាល់អត្តសញ្ញាណខ្លួនឯង ហើយនៅពេលលក់រថយន្ត ឬប្តូរម្ចាស់កម្មសិទ្ធិ គឺអាចដកហូតស្លាកលេខនោះចេញ ដោយរក្សាទុកប្រើផ្ទាល់ខ្លួនអស់មួយជីវិត) បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូង ទៅជើងក្នុងល្បឿនលឿនដូចហោះលុះដល់ចំណុចកើតហេតុរថយន្ត នោះក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកចំពីក្រោយពេញទំហឹង ហើយដោយមិនទាន់អស់ល្បឿន រថយន្ត JEEP WRANGLERនោះ ក៏បានរេចង្កូតខាងស្តាំជ្រុលឡើងតាមចិញ្ចើមផ្លូវបន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតាកូម៉ា ពណ៌សពាក់ស្លាក លេខភ្នំពេញ 2B-7785 ដែលចតស្ងៀមទុកចោលលើចិញ្ចើមផ្លូវ ធ្វើឲ្យរថយន្តតាកូម៉ាខ្ទាតទៅបុកផ្ទប់ដើមឈើមួយដើម បណ្តាលឲ្យរថយន្តតាកូម៉ា រងការខូចខាតមួយកំណាត់ផ្នែកខាងក្រោយនិងចំហៀងចំណែកឯរថយន្ត JEEP WRANGLER បាន រងការខូចខាតផ្នែកខាងយ៉ាងដំណំទៅមុខលែង រួចដោយឡែករថយន្តមិនចាំម៉ាកនោះក៏បានបើកបន្តដំណើរចេញពីកន្លែងកើតហេតុបាត់ភ្លាមៗតែម្តង។

ក្រោយកើតហេតុភាគីរថយន្ដទាំងពីរបានចរចាគ្នាបញ្ចប់រឿង ដោយមិនបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននោះទេ និងបានស្ទូចយករថយន្តទៅ ជួសជុលរៀងៗខ្លួន និងមិនរំខានដល់សមត្ថកិច្ចចុះមកវាស់វែងនោះទេ ៕

ដោយ៖ បងម៉េង​​ ខ្មែរណូត

Share This Post: