Nissan Auto Tech

រថយន្តនីសាន់ អាល់ម៉េរ៉ា (Nissan Almera) ជាង 20,000,000 គ្រឿងបានលក់អស់ចាប់តាំងពីការដាក់លក់ជាលើកដំបូង …

BY
Liny Chan
October 18, 2021

ជារថយន្តដែលលក់ដាច់បំផុតនៅទូទាំងពិភពលោករបស់ នីសាន់ ហើយក៏ជារថយន្តដែលទទួលបានទំនុកចិត្តពីអតិថិជនអស់រយៈពេលជាង 50 ឆ្នាំកន្លងមកនេះ។

ខែតុលា ឆ្នាំ 2021 – ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខជាផ្លូវការនូវរថយន្តនីសាន់ (Nissan) ក្នុងព្រះរាជាណាចក្រកម្ពុជា និង ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Tan Chong Motor Holdings Berhad (ប្រទេសម៉ាឡេស៊ី) បាននាំចូលនូវថយន្តជាច្រើនជម្រើសសម្រាប់អតិថិជន ចាប់តាំងពីក្រុមហ៊ុនបានឈានជើងចូលក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល 7 ឆ្នាំមកនេះ។

ដោយសារទីផ្សារកាន់តែរីកចម្រើន តម្រូវការប្រើប្រាស់រថយន្តក៏បានកើនឡើង ។ ដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់អតិថិជន ក្រុមហ៊ុន Tan Chong Motor Cambodia មានសេចក្ដីរំភើបរីករាយក្នុងការនាំចូលនូវ ‘រថយន្តប្រភេទ Sedan ដែលលក់ដាច់បំផុតនោះគឺរថយន្តនីសាន់’Almera – នីសាន់ Alemra ជារថយន្ត Sedan ដែលបានបំពាក់មកគ្រប់នូវ
បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតជាមួយនិងប្រព័ន្ធបច្ចេកវិទ្យាដ៏វៃឆ្លាតដើម្បីបំពេញនូវតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ននេះ។ ជាកិច្ចចាប់ផ្ដើម ក្រុមហ៊ុនយើងខ្ញុំសូមណែនាំអំពីប្រវត្តិដ៏យូរលង់របស់ខ្លួនដូចខាងក្រោម:

ឆ្នាំ 1966 – 1969 រថយន្តនីសាន់ ជំនាន់ទី 1 ម៉ូឌែល 1000cc ត្រូវបានដាក់លក់ក្នុងប្រទេសជប៉ុន។ រថយន្តម៉ាក Datsun Sunny ជារថយន្តធុនតូច អាចផ្ទុកមនុស្សបាន 5 នាក់ ងាយស្រួលបើកបរ និងបត់បែនក្នុងក្រុងជាមួយតម្លៃសមរម្យ។

 

ឆ្នាំ 1970 – 1973 រថយន្តនីសាន់ជំនាន់ទី 2 មានម៉ាស៊ីនកាន់តែធំ 1.2 លីត្រ & 1.4 លីត្រ (ជារថយន្តទ្វារពីរសងខាងដំបូងបំផុតក្នុងប្រទេសជប៉ុន) មានប្រព័ន្ធទប់លំនឹងរថយន្តបានល្អ ផ្ដល់នូវផាសុកភាព សុវត្ថិភាព និងសន្សំសំចៃប្រេង។

 

ឆ្នាំ 1973 – 1977 រថយន្តជំនាន់ទី 3 មានតួរថយន្តកាន់តែធំ រាងមូលសាកសមជាមួយនិងយុវវ័យ។
រថយន្តនីសាន់ Sunny ទទួលបានចំណាត់ថ្នាក់លេខ 1 ក្នុងការសន្សំសំចៃប្រេង ពីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក ហៅកាត់ថា អ៊ីប៉ា (EPA).

ឆ្នាំ 1977 – 1981 រថយន្តជំនាន់ទី 4 មានកម្លាំងម៉ាស៊ីន 1.4L មានកញ្ចក់មុខធំទូលាយ និង កម្ពស់ត្រឹមពាក់កណ្ដាលចង្កេះ ដែលផ្ដល់ភាពងាយស្រួលក្នុងការមើលផ្លូវខាងមុខ និង ផ្នែកខាងក្នុងមានលក្ខណៈទូលាយសម្រាប់សមាជិកគ្រួសារផងដែរ។

ឆ្នាំ 1981 – 1985 រថយន្តជំនាន់ទី 5 ដែលជាឆ្នាំកែប្រែនូវរូបរាងថ្មី ក៏ដូចជាឆ្នាំដែលទទួលបានជោគជ័យទូទាំងពិភពលោក។ ជាឆ្នាំដែលចាប់ផ្ដើមដំណើរនូវរថយន្តដែលវិលកង់ទាំងបួន និងបំពាក់ម៉ាស៊ីនខាងមុខថ្មីប្រភេទ E-type OHC 1.3 លីត្រនិង 1.5 លីត្រ ។ ក្រុមហ៊ុននីសាន់ បានបង្កើតរោងចក្របន្ថែមនៅ សហរដ្ឋអាមេរិក អេស្ប៉ាញ និង អង់គ្លេស ដើម្បីបំពេញតម្រូវការបង្កើនការផលិតបន្ថែម។

ក្នុងឆ្នាំ 1983 រថយន្តនីសាន់ Sunny បានក្លាយជារថយន្តលក់ដាច់បំផុតនៅទូទាំងពិភពលោកនាំមុខរថយន្ត Volkswagen Golf និង Toyota Corolla ផងដែរ។ រថយន្តដ៏មានកេរ្តិ៍ឈ្មោះទូទាំងពិភពលោកមួយនេះត្រូវបានដាក់លក់នៅជាង 130 ប្រទេស។

ឆ្នាំ 1985 – 1990 រថយន្តជំនាន់ទី 6 ដែលបានបង្កើននូវគុណភាព និង លំនឹងរថយន្តបានល្អទ្វេដង។

ឆ្នាំ 1990 – ការវិវត្តន៍នៃរថយន្តជំនាន់ទី 7 ដែលបានបង្កើតឡើងតាមទស្សនៈ “រូបរាងទំនើបស៊ីវិល័យ និងបើកបរដោយសប្បាយរីករាយ” ជាមួយរូបរាងខាងក្រៅមានលក្ខណៈស្ព័រ រំលេចនូវភាពស្រស់ស្អាតដែលសាកសមទៅនឹងតម្លៃនៃរថយន្ត។

ឆ្នាំ 1994 – 1998 ការវិវត្តន៍នៃរថយន្តជំនាន់ទី 8 គឺជាជំនាន់ផ្លាស់ប្ដូរដ៏ធំមួយទៅលើការរចនារូបរាង និង ប្រព័ន្ធដំណើរការរបស់រថយន្ត ។ ការរួមបញ្ចូលគ្នាលើកដំបូងនៃប៊ូមប្រភេទ Multi-Link និងជន្ទៀសខាងក្រោយ រឹតតែផ្ដល់នូវភាពងាយស្រួលក្នុងការបើកបរ និង គ្រប់គ្រងលំនឹងរថយន្ត ។ សាក់ស៊ីរថយន្តត្រូវបានបង្កើតឡើងទៅតាមទម្រង់នៃ Fairlady Z, Silvia, និង Skyline ។

ឆ្នាំ 1998 – 2010 រថយន្តជំនាន់ទី 9 ផ្តោតលើម៉ាស៊ីនកម្លាំង 4 ថ្មី ប្រអប់លេខស្វ័យប្រវត្តិ (CVT) ក្បាលនៃកៅអីអាចកំណត់បាន និង ប្រព័ន្ធជំនួយហ្វ្រាំងរថយន្ត (ប្រព័ន្ធវិវត្តន៍ថ្មីរបស់នីសាន់) ។ ជារថយន្តផ្ដោតទៅលើ ប្រណិតភាព និង ភាពទាន់សម័យ។

ឆ្នាំ 2010 – 2019 – រថយន្តនីសាន់ Almera ជំនាន់ទី 10 ដ៏ទំនើបពេញនិយម និងទាន់សម័យដែលរក្សាបាននូវអត្តសញ្ញាណ “រថយន្តខ្នាតកណ្តាលដ៏សាកសមសម្រាប់គ្រួសារ ប្រកបដោយប្រណិតភាព ” ។ រថយន្តនីសាន់ Almera នេះបានបង្កើតឡើងជាច្រើនជំនាន់ ដោយបានក្លាយជាម៉ាករថយន្តដែលទទួលស្គាល់ពាសពេញពិភពលោកក្នុងរយៈពេលជាង 50 ឆ្នាំមកនេះ ។ រថយន្តនីសាន់ Almera បានលក់អស់ជាង 2.7 លានគ្រឿងនៅក្នុង 108 ប្រទេស។

ឆ្នាំ 2021 – រថយន្តនីសាន់ Almera ស៊េរីថ្មីមានប៉ាណារាងអក្សរ V កាន់តែធំ ភ្លឺរលើបរលោងជាមួយនិងផ្នែកខាងក្នុងប្រកបដោយគុណភាពខ្ពស់ ។

ជារថយន្តដែលសន្សំសំចៃប្រេងបានច្រើន មានសមត្ថភាពខ្លាំង ផ្ដល់នូវផាសុកភាព មានសុវត្ថិភាពខ្ពស់ និងប្រណិតភាព។ លើសពីនេះក៏បានបន្ថែមមកនូវបច្ចេកវិទ្យានដ៏វៃឆ្លាតដែលមានក្នុងរថយន្តនីសាន់ប្រភេទ SUV ផងដែរ។ ហើយរឹតតែពិសេសជាមួយតម្លៃដែលអតិថិជនអាចទទួលយកបាន។

រថយន្តនីសាន់ Almera ស៊េរីថ្មីនឹងមានវត្តមានជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខសូមរង់ចាំតាមដានការដាក់ជាលក់ផ្លូវការរបស់យើងខ្ញុំតាមរយះ Nissan Cambodia Page ។

អត្ថបទចុះផ្សាយរបស់នីសាន់នេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្តនីសាន់ Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្តនីសាន់ Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: