ទេសចរណ៍

សៅរ៍-អាទិត្យអត់ដឹងទៅណា! អាចជិះរថភ្លើងលេងកំសាន្តបាន ចំណាយត្រឹមតែ 2000រៀលប៉ុណ្ណោះ

BY
srey nuch
August 31, 2023

រាជធានីភ្នំពេញ៖ សម្រាប់បងប្អូនអ្នកភ្នំពេញ ដែលចង់បានបរិកាសល្អៗ សម្រាប់ថតរូប មិនបាច់ដើរទៅណាឆ្ងាយទេ ត្រឹមតែជិតៗហ្នឹងក៏អាចថតរូបផ្តិតយកទេសភាពស្អាតៗបាន ដោយគ្រាន់តែចំណាយត្រឹមតែ ២០០០រៀលប៉ុណ្ណោះ នៅចុងសប្តាហ៍សៅរ៍-អាទិត្យនេះ នឹងទទួលបានបទពិសោធន៍ថ្មីពីការជិះរថភ្លើងលេងកំសាន្ត។

បើយោងតាមគណនីហ្វេសប៊ុករបស់ Royal Railway Cambodia នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា បងប្អូនគ្រាន់តែចំណាយ 2000រៀល ប៉ុណ្ណោះ ចុងសប្តាហ៍ មិនបាច់ទៅណាឆ្ងាយ មកទទួលយកបទពិសោធន៍ថ្មីពីការជិះរថភ្លើងលេងកំសាន្ត ដោយការប្រូម៉ូសិននេះសម្រាប់ភ្ញៀវដែលបានជាវភេស្ជជៈពីហាងកាហ្វេរថភ្លើងតែប៉ុណ្ណោះ។

សម្រាប់ភ្ញៀវធម្មតា៖ ៥ពាន់រៀល ក្នុងមនុស្សម្នាក់សម្រាប់មនុស្សធំ និង ២ពាន់រៀលក្នុងមនុស្សម្នាក់សម្រាប់កូនក្មេង។ សម្រាប់ការជិះរថភ្លើងទៅវិញទៅមក ពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង) និងវិលត្រលប់មកចំណតភ្នំពេញវិញ ចំពោះម៉ោងចេញ 10:00 ព្រឹក និងម៉ោង 14:00 រសៀល សម្រាប់តែថ្ងៃ សៅរ៍ – អាទិត្យ តែប៉ុណ្ណោះ ៕

ប្រភព៖ Royal Railway Cambodia

Share This Post: