បច្ចេកវិទ្យា

ដឹងអត់ Mark Zuckerberg ខាតលុយអស់ប៉ុន្មានលានដុល្លារ ក្រោយ Facebook គាំងទូទាំងពិភពលោកកាលពីយប់មិញ?

BY
Liny Chan
March 6, 2024

អាមេរិក៖ គ្រប់បណ្តាញសង្គមទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន​ Meta ដូចជា Facebook, Instagram និង WhatsApp បានជួបប្រទះនូវបញ្ហាគាំង និង Error កាលពីយប់ថ្ងៃអង្គារ ទី៥​​ ខែមីនាម្សិលមិញនេះ ខណៈបញ្ហានេះមិនត្រឹមតែបានកើតឡើងនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែវាក៏បានកើតឡើងនៅតាមបណ្តាប្រទេសផ្សេងៗនៅជុំវិញពិភពលោកផងដែរ។ បញ្ហាខាងលើនេះបានធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមរាប់លាននាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការព្រួយបារម្ភថា គណនីបណ្តាញសង្គមរបស់ពួកគេទំនងជាត្រូវបានក្រុម Hacker លួចយកទៅគ្រប់គ្រងហើយ។

យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Hindustan Times នៅក្នុងថ្ងៃពុធ ទី៦ ខែមីនានេះបានបញ្ជាក់ថា បញ្ហាគាំងបណ្តាញសង្គមខាងលើនេះបានកើតឡើងដោយសារតែបញ្ហាបច្ចេកទេសរបស់ក្រុមហ៊ុន ហើយបញ្ហាបានកើតឡើងនៅក្នុងរយៈពេលប្រមាណជា ២ម៉ោង។ បើទោះជាបញ្ហាបានកើតឡើងនៅក្នុងរយៈពេលខ្លីក៏ពិតមែន តែវាបានធ្វើឲ្យក្រុមហ៊ុន Meta ត្រូវខាតបង់អស់ប្រាក់អស់យ៉ាងច្រើន ពោលគឺភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានធ្លាក់ចុះអស់រយៈប្រមាណជា​​ ១,៦% ហើយបើគិតជាទឹកប្រាក់វិញ គឺមានចំនួនប្រមាណជា​ ១០០លានដុល្លារ។ សូមបញ្ជាក់ជូនថា កាលពីឆ្នាំ ២០២១ ក្រុមហ៊ុន Meta ក៏ធ្លាប់បានជួបប្រទះបញ្ហានេះម្តងដែរ ដោយពេលនោះបណ្តាញសង្គម Facebook បានគាំងអស់រយៈពេល ៧ម៉ោង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Hindustan Times

Share This Post: