ព័ត៌មានជាតិ

ស្នងការខេត្តកំពត ផ្ដាំទៅយុវវ័យនៅក្នុងខេត្ត កុំអាលជ្រួលជ្រើមលេងគប់ទឹក និងប៉ាតម៉្សៅ ប្រយ័ត្នអត់បានថតរូបស្អាតៗនៅពេលបុណ្យចូលឆ្នាំថ្មី

BY
Liny Chan
April 3, 2024

ស្នងការដ្ឋាននគរបាលខេត្តកំពត នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នេះ បានបង្ហោះសារផ្ដាំទៅកាន់យុវវ័យនៅក្នុងខេត្ត កុំអាលជ្រួលជ្រើមលេងគប់ទឹកនិងប៉ាតម៉្សៅ ប្រយ័ត្នអត់បានថតរូបស្អាតៗនៅពេលបុណ្យចូលឆ្នាំថ្មី ដែលនឹងចូលមកដល់ឆាប់ៗនេះ។

ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះនៅលើផេកផ្លូវការ ជាមួយនឹងខ្លឹមសារដូច្នេះថា៖ «ក្មួយៗនៅខេត្តកំពត កុំអាលជ្រួលជ្រើមលេងគប់ទឹកនិងប៉ាតម៉្សៅអោយសោះណា ប្រយ័ត្នអត់បានថតរូបស្អាតៗនៅពេលបុណ្យចូលឆ្នាំ សូមរក្សារសណ្តាប់ធ្នាប់ក្នុងខេត្តយើងអោយបានល្អ សំរាប់ត្រៀមបុណ្យប្រពៃណីជាតិយើងក្នុងពេលឆាប់ៗខាងមុខនេះ »៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

Share This Post: