PR

ទឹកចិត្តល្អមែន! រៀបការចំណេញលុយពី ហ្គេនស៍បឺគ គូស្វាមីថ្មីថ្មោង ៤គូ ទិញភេសជ្ជៈចែកអាជីវករលក់ដូរនៅទីតាំងមួយកន្លែងហ្វ្រីៗដោយសារឃើញអាកាសធាតុក្ដៅខ្លាំង

BY
Liny Chan
April 25, 2024

ពិតជាមិនសរសើរមិនបានមែន ដែលគូស្វាមីភរិយាថ្មីទទួលបានរង្វាន់លុយសុទ្ធ ១០០០ដុល្លារ ពីហ្គេនស៍បឺគ ហើយបានធ្វើរឿងមួយនឹកស្មានមិនដល់។

កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារ ហ្គេនស៍បឺគ បានចុះទៅប្រគល់រង្វាន់អាពាហ៍ពិពាហ៍ជូនដល់គូស្វាមី ភរិយាថ្មីចំនួន ៤គូ ដែលទីតាំងប្រគល់រង្វាន់ស្ថិតនៅទីរួមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សម្រាប់គូស្វាមី ភរិយាថ្មី ដែលឈ្នះរង្វាន់លុយសុទ្ធចំនួន ១០០០ដុល្លារ ពីហ្គេនស៍បឺគមានរាយនាមដូចខាងក្រោម៖

១/ លោក ឡាច ឌីវ៉ាន់តូ និង ភរិយា ផុង រត្តនា
២/ លោក យ៉ន យ៉ា និង ភរិយា ចេក នឿន
៣/ លោក ផេង វែង និង ភរិយា សួរ គីមសេង
៤/ លោក ប៊ូ សុធា និង ភរិយា កឺត អំពឿ

ពួកគាត់ទាំងបួនគូ ក្រោយពេលទទួលបានរង្វាន់ ១០០០ដុល្លារ ពីហ្គេនស៍បឺគរួចរាល់ហើយ បានធ្វើការថ្លែងអំណរអរគុណដោយសេចក្ដីសប្បាយរីករាយ រំភើប និងបានបន្ថែមទៀតថា មិនដែលទទួលបានរង្វាន់អ្វីឡើយពីមុនមក នេះជាលើកទីមួយហើយដែលឈ្នះរង្វាន់ពីស្រាបៀរ ហ្គេនស៍បឺគ ពិតប្រាកដមែន។ មិនតែប៉ុណ្ណោះ អ្នកទាំង៤គូ ក៏បានស្រុះស្រួលគ្នាជាឯកច្ឆន្ទធ្វើរឿងមួយនឹកស្មានមិនដល់ គឺបានចូលរួមគ្នាប្រកបដោយទឹកចិត្តល្អកម្ររកបាន បានទិញភេសជ្ជៈ អាយដល ចែកជូនអាជីវករដែលកំពុងលក់ដូរនៅទីនោះអោយបានគ្រប់ៗគ្នា ដោយមើលឃើញថាអាកាសធាតុមួយរយៈនេះគឺក្ដៅខ្លាំង។ ក្រុមការងារហ្គេនស៍បឺគ ក៏នឹកស្មានមិនដល់ថា ពួកគាត់មានទឹកចិត្តល្អ ចេះចែករំលែក ដោយក្ដីស្រលាញ់ គួរអោយស្ញប់ស្ញែងណាស់ ដែលពួកគាត់រួមគ្នាធ្វើអំពើល្អ និងជាគំរូល្អក្នុងសង្គមផងដែរ។
 
ហ្គេនស៍បឺគ ឆ្ងាញ់ ផឹកស្រួល ស្រួលផឹក!
សូមពិសាដោយការទទួលខុសត្រូវ! បើស្រវឹងសូមកុំបើកបរ!

Share This Post: