ព័ត៌មានជាតិ

អបអរសាទរ! សិស្សឆ្នើមកម្ពុជាចំនួន ២០រូប ឈ្នះពាន និងមេដាយជាច្រើន ពីការប្រកួតគណិតវិទ្យាអូឡាំពិកថៃឡែន៍អន្តរជាតិ នៅទីក្រុងបាងកក

BY
srey nuch
April 29, 2024

រាជធានីភ្នំពេញ​៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេករបស់ រៀនគណិតវិទ្យា បានបង្ហាញសិស្សឆ្នើមកម្ពុជាចំនួន ២០រូប ដែលតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែងការប្រឡងគណិតវិទ្យាអូឡាំពិកថៃឡែន៍អន្តរជាតិ វគ្គផ្តាច់ព្រ័ត្រប្រចាំឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ។

តាមរយៈការបង្ហោះរបស់ គណនីផេកហ្វេសប៊ុក រៀនគណិតវិទ្យា បានឱ្យដឹងថា សិស្សឆ្នើមកម្ពុជាទាំង ២០រូប តំណាងប្រទេសកម្ពុជាទទួលបានពាន World Star Champion ចំនួន ០១ ,ពាន Perfect Score លើផ្នែកលំហាត់ ចំនួន០២ ,មេដាយមាសចំនួន០២ ,មេដាយប្រាក់ចំនួន ០៤ ,មេដាយសំរឹទ្ធិចំនួន ០៨ , និងមេដាយកិត្តិយស ០៦ នាក់ នៃប្រកួតប្រជែងការប្រឡងគណិតវិទ្យាអូឡាំពិកថៃឡែន៍អន្តរជាតិ វគ្គផ្តាច់ព្រ័ត្រប្រចាំឆ្នាំ២០២៤ (Thailand International Mathematical Olympiad Final Round 2024) នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ៕

ប្រភព៖ រៀនគណិតវិទ្យា

Share This Post: