ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សម្រេចដកថវិកា ១លានដុល្លារ ដែលសប្បុរសជន ចូលរួមវិភាគទានដល់កីឡាបាល់ទាត់សប្បុរសធម៌ យកទៅជួយមន្ទីរពេទ្យកុមារអង្គរ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង និងគ្រួសារយោធិនពលីក្នុងករណីផ្ទុះគ្រាប់

BY
srey nuch
April 29, 2024

រាជធនីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ យោងតាមការបង្ហោះពីគណនីហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្រេចដកថវិកាចំនួន ១លានដុល្លារ ដែលបានមកពីសប្បុរសជន ជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ យកទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន និងគ្រួសារយោធិនពលីក្នុងករណីផ្ទុះគ្រាប់។

តាមរយៈការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ ដែលមកដល់ពេលនេះបានចូលរួមតាមរយៈខ្ញុំមានជាង ៤,៨លានដុល្លារ (4,800,000$)។

ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះខ្ញុំសូមដកថវិកាចំនួន ១លានដុល្លារ(1,000,000$) ដើម្បីបែងចែកទៅ៖

១.មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន ៥០ម៉ឺនដុល្លារ (500,000$)។
២.មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ ៣០ម៉ឺនដុល្លារ(300,000$)។
៣.គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣ចំនួន ២០គ្រួសារ ក្នុងមួយគ្រួសារ ១ម៉ឺនដុល្លារ(10,000$) សរុប២០ម៉ឺនដុល្លារ(200,000$)។ ឯថវិកាក្រៅពី១លានដុល្លារនេះនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕»

ប្រភព៖ Samdech Hun Sen of Cambodia

Share This Post: