PR

គណៈកម្មការ BEAT THE BEST ពេជ្រ សោភា កំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ជាមួយនឹងស្ទាយមួយនេះ

BY
Liny Chan
April 30, 2024

កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2 បានបើកឆាកផ្សាយផ្ទាល់ជាផ្លូវការហើយកាលពីរាត្រីថ្ងៃសៅរ៍ 27 មេសា 2024 នៅស្ទូឌីយោទូរទស្សន៍ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី4។


 
នៅក្នុងវគ្គ BEAT THE LIVE របស់កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2នេះ មានសរុបបេក្ខជនឆ្នើមចំនួន 15រូប ដែលបានឡើងមកបង្ហាញសមត្ថភាពនៅមុខគណៈកម្មការ និងទស្សនិកជនយ៉ាងច្រើនកុះករពេញស្ទូឌីយោតែម្តង។


 
នៅក្នុងរាត្រីនៃវគ្គផ្សាយផ្ទាល់ដំបូងនេះ មិនត្រឹមតែបេក្ខជនដែលជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រទេ រីឯគណៈកម្មការវិញក៏ជះភាពស្រស់ស្អាតយ៉ាងទាក់ទាញមិនធម្មតាដែរ។ ហើយរឹតតែចាប់អារម្មណ៍យ៉ាងខ្លាំងទៅទៀតនោះ គឺមានរូបភាពមួយដែលគណៈកម្មការ ពេជ្រ សោភា ចង្អុលដៃបីដែលត្រូវបានអ្នកគាំទ្រនាំគ្នា Share និង Comment ព្រោងព្រាតថាស្ទាយដៃបែបនេះធ្វើបានដោយរបៀបណា?


 
ជាក់ស្តែងមិនលេងសើច ស្ទាយដៃនេះពិតជាមិនអាចចេះតែធ្វើបានមែន គែធ្វើអត់ដូចតែម្តង! ប្រិយមិត្តសាកល្បងធ្វើតាមមើលតើធ្វើបានដូចទេ?
 
គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2 បានឈានមកដល់វគ្គ Live Show ហើយដែលអាចទិញសំបុត្រចូលទស្សនាបាននៅស្ទូឌីយោទូរទស្សន៍ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី4៕

Share This Post: