PR

ចំនុចសំខាន់ៗ 5យ៉ាង ដែលអ្នកគួរដឹងសម្រាប់រឿង «មេឆា»

BY
Liny Chan
April 30, 2024

រឿងភាគបែបទេពមច្ឆាដំបូងក្នុងស្រុកដ៏គួរឲ្យទាក់ទាញបានចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8 យប់។


 
រឿង «មេឆា» មានតួឯកដល់ទៅបីរូបដែលសុទ្ធតែជាកំពូលតារាលំដាប់ប្រទេសដូចជា លោក ឆន សុវណ្ណារាជ លោក ហ្សូណូ និងកញ្ញា មាន សូនីតា។ ជារឿងភាគទីមួយបែបត្រីខ្លួនមនុស្ស ឬភាសាសាមញ្ញហៅថានាងមច្ឆានោះ ទស្សនិកជនជាច្រើនបានលើកសរសើរនិងកំពុងតាមដានយ៉ាងខ្លាំងចំពោះរឿងភាគមួយនេះ។


 
ឥឡូវនេះយើងមកដឹងពីចំនុចសំខាន់ៗ 5យ៉ាង ដែលអ្នកគួរដឹងសម្រាប់រឿង «មេឆា»
1. «មេឆា» គឺជាខ្សែភាពយន្តភាគខ្មែរដំបូងបង្អស់ដែលនិយាយពីនាងមឆ្ឆា មនុស្សពាក់កណ្តាល ត្រីពាក់កណ្តាល
2. តួឯកស្រី កញ្ញា មាន សូនីតា ត្រូវបានរៀនហែលទឹកឲ្យបានស្ទាត់ជាមួយនឹងកីឡាការនីជម្រើសជាតិ ហែម ថុនវិថិនី ដើម្បីថតខ្សែភាពយន្តភាគមួយនេះ
3. ឈុត ថើបមាត់ របស់តួឯកប្រុសស្រី លោក ហ្សូណូ និងកញ្ញា មាន សូនីតា គឺជាស្នាមថើបមាត់ដំបូងរវាងអ្នកទាំងពីរក្នុងការងារសិល្បៈ
4. តួឯកប្រុស ឆន សុវណ្ណារាជ មានបញ្ហាសុខភាពរយៈពេលយូរ ទើបមិនអាចបញ្ចូលសំឡេងដើមសម្រាប់ភាពយន្តមួយនេះ
5. រឿង «មេឆា» គឺជាខ្សែភាពយន្តភាគដែលស្ថានីយទូរទស្សន៍ហង្សមាស ទិញសិទ្ធយកមកផលិតជា Version ខ្មែរ ពីរឿង The Idle Mermaid របស់ទូរទស្សន៍ TVN ប្រទេសកូរ៉េខាងត្បូង

ខាងលើនេះ គឺជាចំនុចសំខាន់ៗ5យ៉ាងដែលអ្នកទស្សនាផាគច្រើនអាចមិនទាន់ដឹងពីរឿងភាគកំពុងពេញនិយមមួយនេះ។ គួរបញ្ជាក់ផងដែរថារឿង «មេឆា» មានការចាក់ផ្សាយជូនទស្សនានូវរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង 7-8 យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕

Share This Post: