ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកំពត បានចាត់រថយន្តចល័តចុះធ្វើអត្តសញ្ញាណប័ណ្ណថ្មី នៅតាមសាលារៀន ជូនដល់សិស្សានុសិស្ស

BY
srey nuch
May 4, 2024

ខេត្តកំពត៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដោយបានការយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចាត់រថយន្តចល័តចុះធ្វើអត្តសញ្ញាណប័ណ្ណថ្មី នៅតាមបណ្ដាសាលារៀនជូនដល់សិស្សានុសិស្ស ដែលដល់អាយុ រឺបងប្អូនប្រជាពលរដ្ឋ ដែលហួសសុពលភាព បាត់ អាចធ្វើថ្មីឡើងវិញបាន។

បើយោងតាមការបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ​បានបញ្ជាក់ថា៖ «សកម្មភាពនៃការចុះធ្វើអត្តសញ្ញាណប័ណ្ណនៅសាលារៀនកំពតក្រុងជូនក្មួយៗ របស់រថយន្តចល័ត បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតក៏អាចមកធ្វើបានដែរ សូមអញ្ជើញបាទ។ » ក្នុងនោះ ក៏ឃើញមានបងប្អូនជាច្រើន បានចូលទៅខមិន គាំទ្រ និងកោតសរសើរ ចំពោះការប្រើប្រាស់រថយន្តចល័ត ដើម្បីបម្រើប្រយោជន៍សាធារណៈជននេះផងដែរ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

Share This Post: