ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿង នៅតាមបណ្ដោយផ្លូវល្បឿនលឿន បណ្ដាលឱ្យឆេះអស់ទាំងស្រុង

BY
srey nuch
May 4, 2024

ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ឋសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦៖២០នាទីព្រឹកនេះ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងនៅតាមបណ្ដោយផ្លូវល្បឿនលឿនត្រង់ចំនុចគីឡូម៉ែត្រលេខ៩៧ ដែលមានទិសដៅបើកបរពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុង ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ម្ចាស់ឡានរងគ្រោះឈ្មោះ មឿន ឆៃយុទ្ធ ភេទប្រុស ជនជាតិខ្មែរ។

+ ប្រភេទរថយន្តម៉ាក TOYOTA CAMARY ពណ៌ ស ដែលមានស្លាកលេខ កណ្តាល 2C-9690។
+ ការខូចខាតរួមមាន៖ ឆេះរថយន្តអស់ទាំងស្រុង។
+ មូលហេតុៈ បណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្តបង្កជាអគ្គិភ័យតែម្តង។
+ រងរបួសមនុស្ស: គ្មាន ។
+ ស្លាប់មនុស្ស: គ្មាន ។

ចំពោះករណីអគ្គិភ័យខាងលើនេះកងកម្លាំងពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលាពុំបានចេញរថយន្តអន្តរាគមន៍ពន្លត់ទេ ដោយមូលហេតុពុំបានទទួលព័ត៌មានពីក្រុមហ៊ុនផ្លូវល្បឿនលឿន ៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

Share This Post: