ព័ត៌មានជាតិ

ការប្រមូលផលទឹកឃ្មុំព្រៃ៖ ប្រែក្លាយកំណប់ធម្មជាតិទៅជាប្រភពចំណូលគាំទ្រជីវភាពសហគមន៍ និងគាំទ្រការងារអភិរក្ស

BY
srey nuch
May 6, 2024

ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ អង្គការ WWF-កម្ពុជា បានឱ្យដឹងថា ខេត្តមណ្ឌលគិរី គឺជាខេត្តដែលមានសក្តានុពលក្នុងការប្រមូលទឹកឃ្មុំព្រៃពី ២០ ទៅ ៣០តោន ពីសមាជិកទឹកឃ្មុំព្រៃ ចំនួន៤៤៩។ ជាមួយនឹងព្រៃឈើធម្មជាតិលាតសន្ធឹងដ៏ធំនៃដែនជម្រកសត្វព្រៃភ្នំព្រិច និងដែនជម្រកសត្វព្រៃស្រែពក គ្របដណ្តប់លើផ្ទៃដី ៩២,៣៩៥.០០ ហិកតា គឺមានសក្តានុពលទៅដល់ការប្រមូលទឹកឃ្មុំព្រៃ។

ការត្រួតពិនិត្យ និងការធ្វើសារពើភ័ណ្ឌនាពេលថ្មីៗនេះបានបង្ហាញថា ព្រៃឈើទាំងនេះអាចផ្តល់ទិន្នផលទឹកឃ្មុំព្រៃពី ១១៣ ទៅ ១៥០ តោនក្នុងមួយឆ្នាំ។ ការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាពនេះអាចរកចំណូលបានពី ២,៧ ទៅ ៣,៦ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់សហគមន៍។ អង្គការ WWF-កម្ពុជា សហការជាមួយសហគ្រាសសហគមន៍ ដើម្បីបង្កើនប្រាក់ចំណូល និងឱកាសអាជីវកម្ម តាមរយៈការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ៕

ប្រភព៖ WWF-Cambodia

Share This Post: