ព័ត៌មានជាតិ

កម្ពុជាដណ្ដើមបានមេដាយ ៥គ្រឿង ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ី លើកទី៨ នៅអារ៉ាប់រួម

BY
srey nuch
May 6, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦​ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបញ្ចប់បេសកកម្មក្នុងការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី៨ (2024 Ju Jitsu Asian Championship) នៅទីក្រុង Abu Dhabi ប្រទេសរ៉ាប់រួម ដោយដណ្ដើមបានមេដាយ ៥គ្រឿងជូនជាតិមាតុភូមិ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល កាលពីថ្ងៃទី០៣-០៥ ខែឧសភាកន្លងទៅនេះ។

ព្រឹត្តិការណ៍កម្រិតទ្វីបប្រចាំឆ្នាំនេះ គឺមានអត្តពលិកប្រមាណ ១,៥០០នាក់ មកពី ៣១ប្រទេសបានចុះឈ្មោះចូលរួម ក្នុងនោះក៏មានប្រតិភូកីឡាជឺជីតកម្ពុជា ៨រូបចូលរួមផងដែរ ដែលដឹកនាំដោយលោក Jasper Martijn Pass ជាគ្រូបង្វឹក រួមជាមួយគ្រូជំនួយមួយរូប មន្ដ្រីបច្ចេកទេសមួយរូប និងកីឡាករ-កីឡាការិនី ៥រូប។ ជាលទ្ធផលបច្ចេកទេស ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញខាងលើ ក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៥គ្រឿង លើវិញ្ញាសា៖

• ADULTS JU-JITSU DUO MEN ៖ កីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា

• ADULTS JU-JITSU DUO OPEN ៖ កីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា

• ADULTS JU-JITSU SHOW MIXED ៖ កីឡាករ ទូច ពីរកក្កដា និងកីឡាការិនី ហេង ស៊ីវហ៊ាង

• ADULTS JU-JITSU SHOW OPEN ៖កីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា

• ADULTS JU-JITSU SHOW WOMEN ៖ កីឡាការិនី ទឹន សុវណ្ណ បួរកែវ និង ហេង ស៊ីវហ៊ាង ៕

ប្រភព៖ Cambodia 2023

Share This Post: