PR

ដោយសារកំហុសមួយនេះ បេក្ខជន ថាត់ គីមស៊ីមុនីរក្ស ត្រូវចាកចេញពីកម្មវិធី BEAT THE BEST ទាំងទឹកភ្នែក

BY
Liny Chan
May 6, 2024

មកដល់សប្ដាហ៍ទី២ នៃវគ្គផ្សាយផ្ទាល់ Beat The Live នៃកម្មវិធីប្រឡងចម្រៀង Beat The Best រដូវកាលទី២នេះ មានបេក្ខជនសរុប ៥រូប ហើយដែលត្រូវចាកចេញពីកម្មវិធី ជាក់ស្ដែងកាលពីសប្ដាហ៍ទី១ បេក្ខជន ៣រូបត្រូវបានជម្រុះ ហើយសប្ដាហ៍ទី២នេះ បេក្ខជន ២រូបទៀតហើយដែលត្រូវចាកចេញពីកម្មវិធី ។

យ៉ាងណាមិញ បេក្ខជន ២រូបដែលធ្លាប់តែមានប្រជាប្រិយភាពខ្លាំង តែបែរជាត្រូវចាកចេញពីកម្មវិធីត្រឹមសប្ដាហ៍ទី២នេះ យ៉ាងគួរឲ្យសោកស្តាយព្រោះតែទទួលបានសម្លេងសារគាំទ្រទទួលបានតិចជាងគេ។ ក្នុងចំណោមបេក្ខជនដែលត្រូវចាកចេញទាំង២រូបនោះគឺមាន បេក្ខជន ថាត់គីមស៊ី មុន្នីរក្ស ដែលក្នុងសប្ដាហ៍នេះ មុន្នីរក្សបានលើកយកបទ ‘‘១ ២ ៣ហាមយំ’’ មកបកស្រាយ។

ខុសពីវគ្គមុនៗ មុន្នីរក្ស បានសាងកំហុសជាច្រើនក្នុងការបកស្រាយដោយចូលខុសតុងស្ទើរតែមួយពេញតែម្តង ធ្វើអោយទស្សនិកជាច្រើនសម្គាល់ដឹង ហើយចំនួនសារក៏បានធ្លាក់ចុះ រហូតតិចជាងគេមិនអាចបន្តទៅសប្ដាហ៍ក្រោយបាន។

ទោះជាយ៉ាងណានេះជាកម្មវិធីប្រឡង ពីមួយវគ្គទៅមួយវគ្គ សមត្ថភាពរបស់បេក្ខជន និងវិញ្ញាសារតែងតែមានការផ្លាស់ប្ដូរមិនអាចកំណត់បានឡើយ ដូច្នេះមានតែការខិតខំប្រឹងប្រែងប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា ត្រឹមសប្ដាហ៍ទី២នេះ នៅសល់បេក្ខជនត្រឹមតែ ១០ចុងក្រោយតែប៉ុណ្ណោះនឹងត្រូវបន្តទៅវគ្គខាងមុខ។ រង់ចាំទស្សនាទាំងអស់គ្នាកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2 វគ្គ Beat The Live សប្តាហ៍ទី3 ដែលសំបុត្រចូលទស្សនាអាចរកទិញបាននៅតាមទីតាំដែលបានកំណត់ឬក៏ទិញនៅទីតាំងផ្សាយផ្ទាល់ ស្ទូឌីយោទូរទស្សន៍ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី4៕

Share This Post: