ព័ត៌មានជាតិ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងផ្តល់ជូនការវាស់រកកំរិតបាត់បង់ការស្តាប់ដូចជាធ្ងន់ត្រចៀក ស្តាប់មិនលឺ ស្តាប់មិនច្បាស់ ដោយឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ

BY
srey nuch
May 7, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យ បានជ្រាបថា ផ្នែកជំងឺត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹង ផ្តល់ជូន ការវាស់រកកំរិតបាត់បង់ការស្តាប់ ដូចជាធ្ងន់ត្រចៀក ស្តាប់មិនលឺ ស្តាប់មិនច្បាស់ ដោយឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share This Post: