ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសអនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតា ចាប់ពីថ្ងៃនេះទៅ

BY
srey nuch
May 8, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ប្រកាសឱ្យអនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតាចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ក្រសួងអប់រំ បានបញ្ជាក់ថា ដោយសារតែនៅទូទាំងប្រទេស សីតុណ្ហភាពបានត្រឡប់មកនៅត្រឹម ៣០ ទៅ ៣៥ អង្សារ ក្រសួងសូមស្នើឱ្យគ្រឹះស្ថានសិក្សាទាំងអស់អនុវត្តម៉ោង បង្រៀននិងរៀនតាមកាលវិភាគដូចធម្មតា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីប្រធាន ផ្សព្វផ្សាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា អាជ្ញាធរដែនដី និងសាធារណជនទាំងអស់ឱ្យ បានជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ៕

ប្រភព៖ MoEYS Cambodia

Share This Post: