ព័ត៌មានជាតិ

ជនបរទេសម្នាក់ ចូលគាស់ទូATM នៅចំណុចមុខធនាគារប្រៃសណីយ៍កម្ពុជា បាត់បង់ទឹកប្រាក់ជិត ២ម៉ឺនដុល្លារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

BY
srey nuch
May 8, 2024

ខេត្តកណ្តាល៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេសម្នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទូATM សម្រាប់ដក-ដាក់លុយ) នៅចំណុចមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ ក្នុងខេត្តកណ្តាល។

ពាក់ព័ន្ធករណីអំពើលួចនេះផងដែរ សមត្ថកិច្ចបង្ហាញថា មានចំនួន ២ករណី៖
+ករណីទី១: កើតហេតុនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៣ និង១២នាទី។ ទីកន្លែងកើតហេតុៈ នៅចំណុចមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
+ ករណីទី២: កើតហេតុនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៣ និង៥០នាទី។ ទីកន្លែងកើតហេតុៈ នៅចំណុចមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ជនរងគ្រោះមិនដាក់ពាក្យបណ្តឹង)។

+ជនរងគ្រោះ៖ ០១នាក់ ប្រុស(ករណីទី១)ឈ្មោះ ហេង ឆវ័ន្ត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ រស់នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ចំណែកជនសង្ស័យ៖ ០១នាក់ ប្រុស ឃាត់ខ្លួនថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ មានឈ្មោះ ANTON NIKOLOV ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិBULGARIA(ប៊ុលហ្ការី) សញ្ជាតិ BULGARIA (ប៊ុលហ្ការី) ស្នាក់នៅខុនដូរអ័កគីដេ ជាន់ទី១៨ បន្ទប់លេខ៣១ ភូមិខុនដូរអ័កគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-)។

ចំពោះហេតុការណ៍ក្នុងករណីទី១ សម្ភារបាត់បង់រួមមាន៖
-ប្រាក់ដុល្លារចំនួន១២០០០ដុល្លារ(មួយម៉ឺនពីរពាន់ដុល្លារសហរដ្ឋអាមេរិក)
-ប្រាក់ខ្មែរចំនួន២៧,០០០,០០០៛(ម្ភៃប្រាំពីរលានរៀល)។

ចំពោះក្នុងហេតុការណ៍ក្នុងករណីទី២ សម្ភារបាត់បង់រួមមាន៖ (គ្មាន)

+វត្ថុតាងដែលត្រូវសមត្ថកិច្ចចាប់យករួមមាន៖
១-ក្រដាសប្រាក់ ១០០ដុល្លារក្លែងក្លាយ(លុយសែន)ចំនួន១១សន្លឹក។
២-ស្កុតសម្រាប់បិទភ្នែកកាមេរ៉ាសុវត្ថិភាពចំនួន០២។
៣-លិខិតឆ្លងដែន(Passport)។
៤-កាបូបស្ពាយLV ពណ៌ប្រផេះចំនួន០១
៥-ស៊ីមស្មាតចំនួន០២។
៦-ទូរសព្ទដៃចំនួន០៣គ្រឿង ម៉ាកViVoពណ៌ស្វាយចំនួន០១គ្រឿង, ម៉ាកHuweiពណ៌សចំនួន០១គ្រឿង, ម៉ាកRedmiពណ៌ខ្មៅចំនួន០១គ្រឿង។
៧-Latop ម៉ាកAcer ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង, Latopម៉ាកJumperពណ៌ទឹកប្រាក់ចំនួន០១គ្រឿង។
៨-សោឈុតផ្កាយចំនួន០១ឈុត ។
៩-សោមុខ១ ពណ៌ខ្មៅចំនួម០១ ។
១០-ទុលណឺវីសចំនួន០៣, Mamaryចំនួន០៤, ដែកគោលចំនួន០១ដើម ។
១១-ដែកកាប់ចំនួន០១, កាំបិតឆូតចំនួន០១, សោដោះគ្រឿងលេខ៦ចំនួន០១ ។
១២-ដែកកែច្នៃ(សំប៉ែតសម្រាប់បុកសោ)ចំនួន០១, កូនពិលពណ៌សចំនួន០១ ។
១៣-ស្កុតរុំចំនួន០៤ដុំ, ដែកគាស់ចំនួន០១ដើម,កន្ត្រៃតូចចំនួន០១
១៤-ដុំចន្លងNatwork ពណ៌សចំនួន០១, ViSa cartចំនួន០២សន្លឹក(Visa Thi Bankពណ៌ទឹកក្រូចចំនួន០១សន្លឹក និងVisa Debitពណ៌ខៀវចំនួន០១សន្លឹក)។
១៥-អាវរងាដៃវែង ពណ៌ខ្មៅចំនួន០១, ខោជើងវែងពណ៌ខ្មៅចំនួន០១, ខោជើងខ្លីពណ៌ខ្មៅចំនួន០១, មួកកន្តិបពណ៌ខ្មៅចំនួន០១,ម៉ាសចំនួន០១ដុំ។
១៦-Hadis SamDiskតូចពណ៌ខ្មៅ256GB, Hadis Sengateធំពណ៌ខ្មៅ 500GB;Bord ម៉ាស៊ីន ATM ពណ៌ខ្មៅ, ដុំ Computer ពណ៌ខ្មៅ ម៉ាក Edac ០១
១៧- ស្បែកជើងខ្លុបចំនួន០១គូ
១៨-ក្រដាសទូទាត់ប្រាក់ហត្ថា ០៥សន្លឹក, ក្រដាសទូទាត់ប្រាក់កម្ពុជាអាស៊ី ០២សន្លឹក,ដុំចម្លង Network ពណ៌ខ្មៅមួយខ្សែ, ក្រដាសធានាគាកម្ពុជាអាស៊ី ០៣សន្លឹក, ក្រដាសធានាគា western UNION ចំនួន ០៥សន្លឹក
១៩-រថយន្តម៉ាក ToyoTa Prius លេខតួ JTOkB20U 053080956 លេខម៉ាស៊ីន 1NZ3686905 ផលិតឆ្នាំ ២០០៥ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AM -4504
២០-កាបូបម៉ាក adidas ពណ៌ខ្មៅចំនួន ០១ ។

នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧ និង១៥នាទី ជនរងគ្រោះរួមទាំងបុគ្គលិកធ្វើការជាមួយគ្នាដល់ម៉ោងសម្រាកពីការងារហើយក៏ចេញដំណើរទៅផ្ទះរៀងៗខ្លួន។ លុះដល់ព្រឹកថ្ងៃខែឆ្នាំកើតហេតុ វេលាម៉ោង៨ និង០៥នាក់ ជនរងគ្រោះបានមកដល់កន្លែងធ្វើការហើយចូលទៅស្កេនមេដៃក្នុងធនាគាររួចដើរចេញមកក្រៅ ពេលនោះក៏បានជួបជាមួយតៃកុងឡានប្រចាំធនាគារហើយបានប្រាប់ទៅជនរងគ្រោះថា ទូATMរបស់ធនាគារយើងមានស្នាមគាស់។ ភ្លាមនោះជនរងគ្រោះបានដើរទៅមើលក៏ឃើញមានស្នាមគាស់បែកបាក់០១ផ្នែកខាងលើ ហើយក៏នាំគ្នាឆែកមើលកាមេរ៉ាសុវត្ថិភាពក្នុងអំឡុងវេលាម៉ោងកើតហេតុខាងលើ ស្រាប់ឃើញជនសង្ស័យ០១នាក់(មិនស្គាល់អត្តសញ្ញាណ) បានដើរមកពីទិសខាងកើតសំដៅចូលទៅក្នុងទូATM ហើយធ្វើសកម្មភាពយកស្កុតបិទទៅលើភ្នែកកាមេរ៉ាសុវត្ថិភាពហើយបានគាស់ទូATMបណ្តាលឱ្យបែកបាក់ផ្នែកខាងលើហើយក៏បានបកស្កុតនោះវិញ រួចជនសង្ស័យក៏ដើរចេញសំដៅទៅទិសខាងលិចបាត់ទៅ។

បន្ទាប់មកបុគ្គលិកផ្នែកគណនេយ្យក៏បានឆែកមើលចំនួនទឹកប្រាក់នៅក្នុងកុងទូATM ឃើញថាមិនមានការបាត់បង់ឡើយ។ ក្រោយមកជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍ដំណាក់អំពិល បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះរួចហើយ កម្លាំងផ្នែកជំនាញស្រុក សហការជាមួយប៉ុស្ដិ៍បានចុះទៅដល់ចំណុចកើតហេតុ ទទួលពាក្យបណ្តឹងនិងបន្តស្រាវជ្រាវតាមរកមុខសញ្ញាតាមនីតិវិធីជំនាញ។

ក្នុងនោះដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្ដាល និងឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោង១៤និង០៥នាទី នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកជំនាញស្រុកអង្គស្នួល បានសហការណ៍ជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងប៉ុស្ដិ៍នគរបាលអូរបែកក្អម រាជធានីភ្នំពេញ បានស៊ើបអង្កេតស្រាវជ្រាវបានចូលឆែកឆេរក្នុងខុនដូ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បន្ទប់លេខ១៨ បានឃាត់ខ្លួនជនសង្ស័យមួយនាក់និងដកហូតយកសម្ភារមួយចំនួនដូនខាងលើផងដែរ ៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល -Police Inspectorate Of Angk Snuol District

Share This Post: