ព័ត៌មានជាតិ

ក្រុមបង្ហោះម៉ូតូមកពីភ្នំពេញ ចង់សាកផ្លូវនៅក្រុងបូកគោ ត្រូវបានស្នងការខេត្តកំពតហៅមកអប់រំ ឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត

BY
srey nuch
May 8, 2024

ខេត្តកំពត៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូមកពីភ្នំពេញ ដែលចង់មកសាកផ្លូវនៅភូមិសាស្ត្រក្រុងបូកគោ ត្រូវបានស្នងការខេត្តកំពត​ ហៅមកណែនាំអប់រំបញ្ឈប់សកម្មភាពបែបនេះទៀត។

តាមរយៈការបង្ហោះរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានសរសេរយ៉ាងដូច្នេះថា៖ «ដឹងហើយ លឺហើយ ឃើញហើយ តែនៅតែចង់សាក។ ក្រុមបង្ហោះម៉ូតូមកពីភ្នំពេញមកសាកផ្លូវនៅភូមិសាស្ត្រក្រុងបូកគោ ក្មួយៗនៅកំពតក្លាយជាក្មេងល្អអស់ហើយ ។ »

ក្នុងនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបន្ថែមថា៖ «Camera សុវត្ថិភាពស្នងការដ្ឋាននគរបាលខេត្តកំពតបានបំពាក់នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពតជាច្រើនកន្លែង។ សូមកុំធ្វើអ្វីដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងធ្វើអ្វីដែលខុសច្បាប់អោយសោះ » ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

Share This Post: