PR

អស់ទាស់! Cambodian Idol រដូវកាលទី5 គណៈកម្មការហោះទៅរកបេក្ខជនដល់ទីអាវកាស

BY
Liny Chan
May 9, 2024

កម្មវិធីប្រឡងចម្រង Cambodian Idol រដូវកាលទី៥ កំពុងតែឈានចូលមកជាថ្មីដើម្បីជ្រើសរើសបេក្ខជន បម្រើជាចំណីអារម្មណ៍ថ្មីសម្រាប់ទស្សនិកជនទៀតហើយ ក្រោយទទួលបានភាពជោគជ័យជាប្រវត្តសាស្រ្តដែលជាកម្មវិធីប្រឡងចម្រៀងល្បីទទួលបានការគាំទ្រខ្លាំងបំផុតនៅកម្ពុជា។


 
គ្រាន់តែបញ្ចេញ Poster រដូវកាលទី៥នេះភ្លាម អ្នកគាំទ្រជាច្រើននៃកម្មវិធីនេះ បានចាប់អារម្មណ៍ និងកំពុងតែត្រៀមខ្លួនដើម្បីដាក់ពាក្យចូលរួមប្រកួត ហើយរឹតតែរំជើបអារម្មណ៍បំផុតនោះគឺ Concept ថ្មីរបស់កម្មវិធីប្រចម្រៀងដ៏អស្ចារ្យនេះ ជាមួយនឹងការហោះហើរទៅដល់ទីអាវកាសរបស់គណៈកម្មការទាំង៤រូប។
 
កំពូលតារាចម្រៀងទាំង៤រូបដែលជាគណៈកម្មការកាលពីរដូវកាលទី4 បានបន្តបេសកកម្មនូវរដូវកាលទី5នេះបន្តទៀត ដោយក្នុងនោះគឺមានកំពូលតារាចម្រៀងគណៈកម្មការ ឱក សុគន្ធកញ្ញា, ឆន សុវណ្ណារាជ, ណុប បាយ៉ារិទ្ធ, និង សុខ សីឡាលីន។
 
សូមបញ្ជាក់ថា ពេលនេះកម្មវិធីបានចាប់ផ្តើមដាក់ពាក្យប្រលងហើយ ដូច្នេះកុំភ្លេចត្រៀមខ្លួន ដើម្បីតតាំងនៅលើឆាកដ៏អស្ចារ្យនៃកម្មវិធីប្រឡងចម្រៀងដ៏ធំជាងគេមួយនេះ ។ សូមបញ្ឃប់ភាពស្ទាក់ស្ទើរដើម្បីសម្រចក្ដីស្រម៉ៃរបស់ខ្លួន កែប្រែជីវិត កែប្រែជីវភាព ឈោងចាប់ឱកាសមាសកែប្រែអនាគតខ្លួនមួយរំពេចដោយសារកម្មវិធីប្រឡងចម្រៀងដ៏អស្ចារ្យមួយនេះ ។
 
បេក្ខជនជាច្រើននារដូវកាលមុនៗ បានកែប្រែជីវភាពរបស់ខ្លួនទាំងស្រុងក្លាយជាតារាចម្រៀងពេញសិទ្ធិដោយមានការកិត្តិយស មានការទទួលស្គាល់ពីមហាជន ព្រមទាំងមានជីវភាពល្អប្រសើរផងដែរ ។ ដូច្នេះអ្នកជោគជ័យបន្ទាប់លើវិថីនេះ អាចជារូបអ្នក !!!

Share This Post: