ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    សាយ សៀរ៉ា ស្រណោះ Mr. Queen ដោយលោកខំជួយទាំងឈាម ទាំងលុយ មិនអាចសង្គ្រោះជីវិតបាន

    BY Khmernote Media July 3, 2020
    សាយ សៀរ៉ា ស្រណោះ Mr. Queen ដោយលោកខំជួយទាំងឈាម ទាំងលុយ មិនអាចសង្គ្រោះជីវិតបាន

    តារាសម្តែងនិងជាតារាបង្ហាញម៉ូដភេទទី៣ គឺលោក វឌ្ឍនា ហៅ Mr.Queen បានទទួលមរណៈភាពកាលពីយប់មិញនេះវេលាម៉ោង ២យប់រំលងអាធ្រាត ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ដោយជំងឺមហារីកកូនកណ្តុរនិងជំងឺសួតរបេង រើឡើងវិញ។ ក្នុងនោះដែរក៏មានសិល្បៈករ សិល្បៈការនី ជាច្រើនបង្ហាញអារម្មណ៍សោកស្តាយចំពោះការស្លាប់របស់ Mr.Queen ខណៈដែលគ្រួសាររបស់លោកក្រខ្សត់សូម្បីគ្មានលុយដើម្បីធ្វើបុណ្យ។

    ក្នុងនោះដែរលោក សាយ សៀរ៉ា ដែលជាតារាសម្តែងល្បីឈ្មោះមួយរូប ក៏បានបង្ហាញអារម្មណ៍សោកស្តាយនៅលើ Facebook លោកថា៖ “លោក Mr Queen គាត់បានទទួលមរណៈភាពហើយ នៅម៉ោង២យប់មិញ សពតំកលនៅវត្តអង្គតាមិញ បងខំជួយទាំងឈាម ទាំងលុយ នៅតែប្អូនមិនរស់ទៀត សូមប្អូនទៅបានក្តីសុខ ហើយជាតិក្រោយកុំឪ្យដូចជាតិនេះទៀត ម៉ោង១.៣០នាទីខ្ញុំទៅចូលរួមបុណ្យប្អូននៅវត្តហើយសូមបងប្អូនចូលរួមផង គ្នាក្រណាស់”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay