បច្ចេកវិទ្យា

Realme X50 Pro 5G កំពូលស្មាតហ្វូនដែលបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDartនឹងដាក់ប្រកាសនៅថ្ងៃទី៧ខែកក្កដានេះ

BY
srey nuch
July 3, 2020

ភ្នំពេញ​៖ 5Gដែលជាបច្ចេកវិទ្យាពេញនិយមមួយក្នុងវិស័យបច្ចេកវិទ្យា និងតែងតែទទួលបានការចាប់អារម្មណ៍កន្លងមក។ នៅក្នុងប្រទេសកម្ពុជា ការដាក់ដំណើរការបច្ចេកវិទ្យា5Gនឹងនាំអោយការរស់នៅប្រចាំថ្ងៃរបស់អតិថិជនកាន់តែប្រសើរឡើង ហើយអត្ថប្រយោជន៍ផ្ទាល់ដែលទទួលបាននោះគឺស្មាតហ្វូនកាន់តែមានភាពរលូន នេះហើយជាមូលហេតុដែលមានក្រុមហ៊ុនទូរស័ព្ទកាន់តែច្រើនឡើងៗបាននាំយកទូស័ព្ទ5Gចូលមកក្នុងប្រទេសកម្ពជា ។

ហើយថ្មីៗនេះ realme បានប្រកាសជាផ្លូវការថា realme X50 Proដែលបានដាក់ប្រកាសនៅអឺរ៉ុបនោះ នឹងមកដល់ទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ ។ ហើយតាមរយៈព័ត៌មានផ្លូវការបានអោយដឹងថា realme X50 Pro ម៉ូឌែលនេះមានបំពាក់នូវបន្ទះឈីប snapdragon 865 ដែលមានតេស្តពិន្ទុខ្ពស់បំផុតក្នុងទីផ្សារបច្ចុប្បន្ន ដែលតេស្តពិន្ទុនៅលើ Antutu មានដល់ទៅជាង៦០ម៉ឺនពិន្ទុ ជាមួយនឹងកម្រិត refresh rate ខ្ពស់ 90Hz និងអេក្រង់ Samsung Super AMOLED គឺជាជម្រើសល្អបំផុតសម្រាប់អតិថិជនដែលមានតម្រូវការខ្ពស់ចំពោះបទពិសោធន៍អេក្រង់ ក្រៅពីនេះនៅមានបំពាក់ជាមួយបច្ចេកវិទ្យា សាកថ្មលឿន 65W SuperDart ដែលជាដំណឹងល្អមួយសម្រាប់អ្នកធ្វើការដែលរវល់ខ្លាំងមិនមានពេលសាកថ្ម។ realme X50 Pro សាកថ្ម៣នាទី គឺអាចបំពេញនូវតម្រូវការបានដូចជាមើលវីដេអូ១០០នាទី និងអាចលេងហ្គេមបាន ១ម៉ោង២០នាទី។ ធ្វើអោយអតិថិជនកាន់តែច្រើនទទួលបានភាពងាយស្រួលដែលនាំមកដោយការសាកថ្មលឿន SuperDart ។

ជាមួយគ្នានេះដែរ ដោយគ្រាន់តែ realme X50 Pro 5G បានដាក់ប្រកាសនៅក្នុងអឺរ៉ុបភ្លាម ក៏ទទួលបានការចាប់អារម្មណ៍និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជននិងអ្នកសារព៍ត៌មាន ហើយក្នុងនោះមានសារព័ត៌មានជាច្រើនបានធ្វើ review លំអិតពីម៉ូឌែល5Gនេះ ដោយឡែកសារព័ត៌មាន Android Authority បានចេញអត្ថបទមួយនិងដាក់ចំណងជើងថា « 2020’s first flagship killer » ថែមទាំងមានការសរសើរយ៉ាងខ្លាំង ទៅលើអេក្រង់ 90Hz Samsung Super AMOLED របស់ realme X50 Pro 5G នេះទៀតផង ។ ក្រៅពីនេះ ក៏មានសារព័ត៌មាន Tech Radar ផងដែរ ដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីល្បឿននៃការសាកថ្មរបស់ទូរស័ព្ទ5Gមួយនេះ នេះទើបជាអត្ថន័យពិតប្រាកដនៃ Flagship ឆ្នាំ2020 ទូរស័ព្ទដែលមានការសាកថ្មលឿន 65W នេះគឺជាដំណោះស្រាយការសាកថ្មល្បឿនលឿនបំផុតនៅក្នុងទីផ្សារបច្ចុប្បន្ន ។

បើតាមព័ត៌មានអោយដឹងថា ការដាក់ប្រកាសនូវrealme X50 Pro លើកនេះគឺធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដាវេលាម៉ោង ៧យប់តាមរយៈព្រឹត្តការណ៍អនឡាញ សូមទន្ទឹមរង់ចាំការមកដល់ក្នុងទីផ្សារកម្ពុជានូវម៉ូឌែល 5Gទីមួយរបស់ realme ទាំងអស់គ្នា ជឿថាការមកដល់របស់ម៉ូឌែលថ្មីមួយនេះនឹងមិនធ្វើអោយអ្នកទាំងអស់គ្នាខកបំណង។

Share This Post: