ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ផ្ទុះការខឹងសម្បារអ្នកផលិត MV ចម្រៀងមួយបទ អោយតួសំដែង ដៀលអ្នកខេត្តព្រៃវែង ថាសុទ្ធតែជា “ពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន”

    BY Khmernote Media July 4, 2020
    ផ្ទុះការខឹងសម្បារអ្នកផលិត MV ចម្រៀងមួយបទ អោយតួសំដែង ដៀលអ្នកខេត្តព្រៃវែង ថាសុទ្ធតែជា “ពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន”

    ចម្រៀងមួយបទដែលមានចំណងជើងថា “អ្នកព្រៃវែងអាក្រក់ត្រង់ណា” របស់ផលិតកម្ម Morodok Media មរតក មេឌៀ ដែលគ្រប់គ្រងការផលិតដោយលោក ឈួន សុខលីម និងច្រៀងដោយលោក សយ រតនា រងការរិះគន់យ៉ាងខ្លាំង ក្រោយចេញឃ្លីបវិដេអូខ្លីមួយដែលគេហៅថា [Special Clip] ដោយតួសំដែង ដៀលអ្នកខេត្តព្រៃវែង ថាសុទ្ធតែជាពូជ ចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន។

    ដោយសារវិដេអូឃ្លីបខ្លីនេះ បានចែករំលែកសាយភាយពេញបណ្តាញសង្គម Youtube និង Facebook ក៏ស្រាប់តែទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកដែលមានដើមកំណើតក្នុងខេត្តព្រៃវែង ហើយក្នុងនោះលោក ផែង វណ្ណៈ ក៏បានសរសេរសំណេរមួយថា៖ “ក្នុង​នាម​ខ្ញុំ​ជា​អ្នកខេត្ត​ព្រៃវែង​ម្នាក់​ សូម​ប្រឆាំង​ដាច់​ខាត​ ចំពោះ​អ្នក​និពន្ធ​ថោកទាប​ដែល​មេីលងាយ​អ្នក​ព្រៃវែង​ ដៀល​អ្នក​ព្រៃវែង​សុទ្ធតែ​មនុស្ស​អាក្រក់​ សុទ្ធតែ​ចោរលួច​ ចោរប្លន់​។ ប្រញាប់​សុំទោស​អ្នក​ព្រៃវែង​ជាបន្ទាន់​ បេីមិនចង់មានរឿង​ !” ក្រៅពីនោះក៏មានការរិះគន់ពីសំណាក់មហាជនជាច្រើនរូបទៀតផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay