សិល្បៈ

ខួបកំណើតកូនប្រុសពៅរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ រៀបចំឡើងសាមញ្ញ តែមករងការរិះគន់ព្រោះតែរឿងនេះវិញ

BY
Khmernote Media
July 6, 2020

កាលពីម្សិលមិញនេះដែរ កូនប្រុសពៅរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺប្អូនប្រុស សុវត្ថិ សិរីវុឌ្ឍ បានរៀបចំពិធីខួបកំណើតរបស់ខ្លួននៅហាងផ្ទាល់ខ្លួនរបស់គ្រួសារដែលមានឈ្មោះថា ផ្ទះព្រាបសុវត្ថិ ដោយមានការរៀបចំយ៉ាងសមញ្ញលក្ខណៈគ្រួសារ ហើយក្នុងនោះដែរក៏មានការរៀបចំម្ហូបអាហារដែលមើលទៅគួរអោយមានសុភមង្គលយ៉ាងខ្លាំង នៅក្នុងគ្រួសារតារាចម្រៀងល្បីឈ្មោះរូបនេះ។

ប៉ុន្តែអ្វីដែលគេកត់សំគាល់រហូតមានការរិះគន់តិចតួចមួយនៅលើ Facebook គឺប្អូនប្រុស សុវត្ថិ សិរីវុឌ្ឍ មិនបានដោះមួកចេញពេលដែលលើកនំខេក ទទួលពរជ័យពីឪពុកម្តាយ។ ទោះជាយ៉ាងណាក្តី មហាជននៅតែពោលពាក្យសរសើរមិនដាច់ពីមាត់ចំពោះគ្រួសារតារាចម្រៀង ព្រាប សុវត្ថិ ដែលមើលទៅជាគ្រួសារសិល្បៈដែលមានសុភមង្គលជាងគេ ដែលពួកគេធ្លាប់ឃើញ៕

Share This Post: