បច្ចេកវិទ្យា

មិននឹកស្មានថាហួវៃអាចបំបែកឯកត្តកម្មក្តោបក្តាប់ទីផ្សារកំពូលស្មាតហ្វូនអេក្រង់បត់ Huawei Mate Xs 5G នៅកម្ពុជាក្នុងតម្លៃខ្ពស់បំផុត $2999

BY
Khmernote Media
July 7, 2020

ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏ក្រុមហ៊ុនបច្ចេកវិទ្យាយក្សហួវៃ នៅតែបន្តជំហរសម្រិតសម្រាងផលិតនូវសម្មិតផលឧបករណ៍ឆ្លាតវៃ ដែលសុទ្ធសឹងតែបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ បំពេញតម្រូវការទីផ្សារ។ ជាក់ស្តែងកំពូលស្មាតហ្វូនអេក្រង់បត់ដំបូងគេបង្អស់ដែលមានតម្លៃខ្ពស់កប់ពពក Huawei Mate Xs កំពុងឆក់ប្រជាប្រិយភាពពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ មកដល់កម្ពុជាមិនបានប៉ុន្មានផង កំពូលស្មាតហ្វូន អេក្រង់បត់ Huawei Mate Xs តម្លៃ $2999 លក់ដាច់អស់ស្តុក ព្រោះតែហេតុផលខាងក្រោមនេះ៖

https://www.facebook.com/watch/?v=577427589562458

ចំណុចពិសេសទី1: រចនាបទរូបរាងនិង អេក្រង់បត់បែបអេឡហ្គង់

Huawei Mate Xs 5G ត្រូវបានរចនារូបរាងស្តើងស្អាតបែបអេឡេហ្គង់ ជាមួយនឹងបច្ចេកវិទ្យាអេក្រង់បត់ទំនើបចុងក្រោយ ដែលអាចបត់បាន ច្រើនជាង10ម៉ឺដង (ឧទាហរណ៍ថាក្នុងមួយថ្ងៃបត់50ដង យើងអាចប្រើបានរហូតទៅ 5-6ឆ្នាំ) ចង់ប្រើប្រាស់ជាស្មាតហ្វូនលំដាប់កំពូលអេក្រង់ទាំងមុខទាំងក្រោយក៏បាន (អេក្រង់មុខ 6.6” OLED អេក្រង់ក្រោយ 6.38” កម្រិតបង្ហាញច្បាស់ 2K) ជាថេប្លេតឆ្លាតវៃក៏បាន (អេក្រង់លាតពេញ 8”) (តោះពិសោធជាក់ស្តែងទាំងអស់គ្នា)។ បន្ទាប់ពីពិសោធន៍ជាក់ស្តែងហើយយើងសង្កេតឃើញថា Huawei Mate Xs 5G នេះ ពិតកំពូលស្មាតហ្វូនអេក្រង់បត់ល្អឯកប្រដោយភាពច្នៃប្រឌិតបំផុតប្រចាំឆ្នាំ2020នេះ ដែលតម្រូវចិត្តអ្នកប្រើប្រាស់គ្រប់រូប ទាំងការបំពេញការងារ និងការម្សាន្ត។

ចំណុចពិសេសទី2: ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលលំដាប់ពិភពលោក Kirin 990 5G

Huawei Mate Xs 5G ត្រូវបានក្រុមហ៊ុនហួវៃ បំពាក់នូវបន្ទះឈីបលំដាប់កំពូល Kirin 990 5G Soc ទ្រទ្រង់បច្ចេកវិទ្យា 5G (NSA and SA 5G) ធ្វើឲ្យកម្លាំងម៉ាស៊ីដំណើរការលឿនរលូនឥតទាក់ ងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ជាពិសេសមានខួរក្បាល NPU ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនសមត្ថភាពបច្ចេកវិទ្យា AI ជំនាន់ទំនើបចុងក្រោយ។ Huawei Mate Xs មានរ៉េម 8 GB និងអង្គផ្ទុកទិន្នន័យ 512 GB ហើយអាចបន្ថែម 256GB។

ចំណុចពិសេសទី3: កាមេរ៉ាថតរូបកម្រិតលំដាប់អាជីព

Huawei Mate Xs 5G បំពាក់នូវកាមេរ៉ា Leica 4គ្រាប់ ថតរូបវីដេអូស្អាតស៊ីដាច់គេ (ទាំងមុខទាំងក្រោយ) កម្រិតអាជីព បំពាក់នូវបច្ចេកវិទ្យា Dual-Screen (អេក្រង់ភ្លោះ) បង្កភាពងាយស្រួលសម្រាប់លេងស្ទីលនៅពេលដែលពឹងនរណាម្នាក់ជួយថតរូប ព្រោះវាអនុញាតឲ្យ យើងអាចមើលឃើញរូបខ្លួនឯង អាចថតរូបស៊ែលហ្វីទំហំ 40 មេហ្គាភិកស៊ែល និង ថតប្លង់ទូលាយ ទំហំ 16 មេហ្គាភិកស៊ែល។ Huawei Mate Xs មានកាមេរ៉ាមេទំហំ 40 មេហ្គាភិកស៊ែល សម្រាប់ថតប្លង់ទូទៅ អាចថតរូបបានរហូតទៅ អាចថតរូបបានរហូតទៅ 30x កាមេរ៉ាទីពីរទំហំ 8 មេហ្គាភិកស៊ែល សម្រាប់ថតប្លង់ហ្ស៊ូម (អនុវត្តន៍3x Optical Zoom) កាមេរ៉ាទីបីទំហំ 16 មេហ្គាភិកស៊ែល សម្រាប់ថតប្លង់ទូលាយ និងថតប្លង់គៀកបែប Macro និង កាមេរ៉ាទីបួន ជាឡេន 3D TOF សម្រាប់ជំនួយដល់ការថតរូបភាពនិងវីដេអូព្រាលផ្ទៃខាងក្រោយ (Bokeh)។

ចំណុចពិសេសទី4: អេក្រង់បត់មានភាពឆ្លាតវៃ Multi-Window

អេក្រង់បត់របស់ Huawei Mate X2 5G ទ្រទ្រង់ការប្រើប្រាស់កម្មវិធី Multi-Window ពីអេក្រង់លាតពេញ 8” ទៅជាអេក្រង់ឯករាជ្យពីរផ្សេងគ្នា ប៉ុន្តែសម្គាល់ការប្រើប្រាស់ដំណាលគ្នា ហើយអាចផ្លាស់ប្តូរកម្មវិធីឯកសារទៅវិញទៅមក ឧទាហរណ៍ នៅពេលដែលយើងកំពុងឆែកសារអ៊ីម៉ែលរើសរូបភាពកែសម្រួល លើអេក្រង់ទី1 យើងក៏អាចកក់ចំណាំ ឬធ្វើកិច្ចការផ្សេងៗលើអេក្រង់ទី2 ហើយវាសម្គាល់ការផ្លាស់ ចម្លងឯកសារគ្នាទៅវិញទៅមក ។

ចំណុចពិសេសទី5: បច្ចេកវិទ្យាសាកថ្មលឿនដូចហោះ Huawei SuperCharge 55W

មានកំពូលស្មាតហ្វូន Huawei Mate Xs ក្នុងដៃលេងបារម្ភរឿងបញ្ហាអស់ថ្ម អាចរីករាយបំពេញកិច្ចការងារ ទស្សនាកម្មវិធីកម្សាន្ត វីដេអូខ្សែភាពយន្ត ឬលេងហ្គេមដាច់យប់ក៏មិនខ្វល់រឿងបញ្ហាអស់ថ្ម ព្រោះមានទំហំថ្មធំមហិមា 4500mAh បំពាក់បច្ចេកវិទ្យាសាកថ្មលឿន Huawei SuperCharge 55W សាក 30នាទីបាន 85% ប្រកបដោយសុវត្ថិភាពបំផុតដែលទទួលស្គាល់ពីស្ថាប័ន TUV របស់ប្រទេសអាឡឺម៉ង់។

សរុបមក Huawei Mate Xs ពិតជាកំពូលស្មាតហ្វូនអេក្រង់បត់ឈានមុខគេលំដាប់ពិភពលោកមែន លោកអ្នកអាចរកទិញក្នុងតម្លៃពិសេសត្រឹមតែ 2,999$ នឹងទទួលបាន ស្រោមទូរស័ព្ទ Original និង កាសឥតខ្សែ Huawei Freebuds 3 ដែលមានតម្លៃ $169 សម្រាប់ព័ត៌មានលម្អិត

https://www.facebook.com/huaweimobilekh/?id=237604653060092&epa=SEARCH_BOX&brand_redir=237604653060092។

Share This Post: