បច្ចេកវិទ្យា

realme X50 Pro 5G បានមកដល់ប្រទេសកម្ពុជាហើយ 12GB+256GBដាក់លក់ក្នុងតម្លៃ899ដុល្លារ

BY
Khmernote Media
July 7, 2020

realme ក្នុងនាមជាប្រេនស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងពិភពលោក ដោយចូលមកក្នុងប្រទេសកម្ពុជាត្រឹមតែរយៈពេលកន្លះឆ្នាំប៉ុណ្ណោះ ក៏ទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងទីផ្សារ។ក្រៅពីបាននាំផលិតផលAIoTចូលមកក្នុងប្រទេសហើយ ថ្ងៃនេះក៏បាននាំយកផលិតផលFlagship ម៉ូឌែល 5Gដំបូងចូលមកក្នុងប្រទេសកម្ពុជាជាផ្លូវការផងដែរគឺ——realme X50 Pro 5G ដែល12GB+256GBដាក់លក់ក្នុងតម្លៃ899$។ ដែលនឹងមានដាក់លក់នៅថ្ងៃទី១០ខែកក្កដានេះ នៅក្រុមហ៊ុនSmartនិងបណ្តាហាងផ្សេងៗ។ ប្រទេសកម្ពុជាបានក្លាយជាទីផ្សារមួយនៅអាសីុអាគ្នេយ៍ដែលបានដាក់បញ្ចេញដំបូងនូវម៉ូឌែលrealme X50 Pro យើងអាចមើលឃើញថាrealmeមានការប្តេជ្ញាយ៉ាងម៉ោះមុតក្នុងការវាយលុកក្នុងទីផ្សារប្រទេសកម្ពុជា។ ។ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់realme X50 Proដែលដាក់ប្រកាសលើកនេះ :

លក្ខណៈសម្បត្តិនៃrealme X50 Pro 5G :

ការសាកថ្មលឿន65W SuperDart : មើលចប់ភាពយន្តមួយ សាកថ្មត្រឹមតែ៣នាទីគឺគ្រប់គ្រាន់ហើយ៖
realme X50 Pro 5G បានបំពាក់នូវបច្ចេកវិទ្យាថ្មី ការសាកថ្មលឿន65W SuperDart ដែលជាម៉ូឌែលមួយដែលសាកថ្មឆាប់រហ័សបំផុតក្នុងទីផ្សារបច្ចុប្បន្ន : ដោយគ្រាន់តែសាកថ្មត្រឹមតែ៣នាទីតែប៉ុណ្ណោះ គឺអាចបំពេញនូវតម្រូវការ មើលភាពយន្តបាន១០០នាទីឬបទពិសោធន៍លេងហ្គេមបាន១ម៉ោង២០នាទី។ ជាមួយគ្នានេះដែរ realme X50 Pro គាំទ្រនូវការលេងបណ្តើរសាកថ្មបណ្តើរ ដោយការសាកពេញនូវថ្ម4200mAhត្រូវការពេលត្រឹមតែរយៈពេល៣៥នាទីតែប៉ុណ្ណោះ។ បច្ចេកវិទ្យាសាកថ្មលឿនរបស់realme X50 Proជួយអោយអ្នកឡើងឈាមវិញយ៉ាងឆាប់រហ័សក្នុងខណៈពេលរវល់ខ្លាំង។

គ្រឿងបំពាក់សម្រាប់Flagshipឆ្នាំ២០២០ : បន្ទះឈីបSnapdragon 865៖
realme X50 Pro 5Gម៉ូឌែលនេះមានបំពាក់មកជាមួយនូវបន្ទះឈីបSnapdragon 865ទម្រង់ Dual 5Gដែលមានតេស្តពិន្ទុខ្ពស់ជាងគេនៅលើទីផ្សារបច្ចុប្បន្ន ដែលតេស្តពិន្ទុនៅលើAntutuមានដល់ទៅជាង៦មុីឺនពិន្ទុ។ បន្ទះឈីបSnapdragon 865 មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាAI លឿនជាងមុន២ដង វាអាចមានសមត្ថភាពគណនារូបភាព 200 លានភិកសែលក្នុងមួយវិនាទី គាំទ្រការថតវីដេអូ 8K 30fps ធ្វើអោយអ្នកទទួលបានបទពិសោធន៍ដែលមានភាពរលូនស្របពេលនោះក៏ទទួលបាននូវបទពិសោធន៍ដែលមានរូបភាពកាន់តែច្បាស់ផងដែរ។

កម្រិតrefresh rate90Hzជាមួយអេក្រង់Samsung Super AMOLED៖
realme X50 Pro 5Gប្រើប្រាស់នូវអេក្រង់Samsung Super AMOLED ធំ6.44 អុីញ ដែលមានល្បឿនអេក្រង់ខ្ពស់90Hz។ ប្រៀបជាមួយនឹងអេក្រង់ធម្មតា អេក្រង់Samsung Super AMOLED មានល្បឿនប្រតិកម្មលឿនជាងមុន ក៏ដូចជាកម្រិតពណ៌ខ្ពស់ជាងមុនផងដែរ ធ្វើអោយអតិថិជនទទួលបាននូវបទពិសោធន៍ផ្ទៃរូបភាពកាន់តែល្អ។

ម៉ូឌែលrealme X50 Pro ដែលជាFlagshipប្រចាំឆ្នាំនេះ គឺមានបំពាក់នូវកម្រិតល្បឿនអេក្រង់ខ្ពស់90Hz រួមជាមួយសមាមាត្រនៃអេក្រង់ខ្ពស់ជាងមុន ក្រលែកមួយភ្លែតគឺឃើញតែផ្ទៃអេក្រង់ ធ្វើអោយអតិថិជនប្រើប្រាស់នូវrealme X50 Pro នៅពេលមើលភាពយន្តឬលេងហ្គេមអាចទទួលបានចក្ខុវិស័យកាន់តែទូលាយជាងមុននិងទទួលបានកំរិតបទពិសោធន៍ មើលឃើញកាន់តែខ្ពស់។

កាមេរ៉ា៖
សម្រាប់ផ្នែកកាមេរ៉ាមុខ realme X50 Pro បានប្រើប្រាស់ការរចនាដោយមានលេនភ្លោះទម្លុះអេក្រង់២គ្រាប់ រួមជាមួយនឹង Sony IMX 616 Sensor និងលេនទូលាយ 105° Ultra Wide-angle ។ កាមេរ៉ា 32MP+8MP បំពាក់នូវមុខងារសែលហ្វីជាច្រើន សម្រាប់បំពេញនូវតម្រូវការសែលហ្វីរបស់អតិថិជនដែលមានការជួបជុំពេលយប់និងទីកន្លែងផ្សេងៗ។

កាមេរ៉ាក្រោយនៃ realme X50 Pro 5G មានទំហំ 64MP AI Quad Camera ពង្រីកបាន 20x Hybrid Zoom លេនទូលាយ 119° រួមជាមួយនឹងលេនPortrait ។ បើមើលតាមរយៈបទពិសោធន៍ការថតផ្ទាល់ នៅក្នុងស្ថានភាពដែលមានពន្លឺគ្រប់គ្រាន់ ល្បឿននិងប្រសិទ្ធភាពរូបភាពដែលទទួលបានក៏មានភាពល្អប្រសើរ សម្រាប់ចំនុចលម្អិតនៃរូបភាពគឺច្បាស់ល្អ ពណ៌ក៏ស្អាត ។សម្រាប់ស្ថានភាពដែលមានពន្លឺមិនគ្រប់គ្រាន់វិញ ដោយសារតែមានការរួមបញ្ចូលគ្នានៃកាមេរ៉ា៤គ្រាប់ ដូចនេះហើយគឺវានៅតែអាចទទួលបានពន្លឺខ្លះនិងធ្វើអោយយើងថតបានទិដ្ឋភាពពេលរាត្រីដ៏ស្រស់ស្អាតផងដែរ ។

ការរចនាបែបសុីវិល័យនិងថ្លៃថ្នូរតែមិនបាត់បង់ស្មារតីស្វាហាប់៖
realme X50 Pro 5G មានពីរជម្រើសជាមួយពណ៌ Rust Red និង Moss Green ដែលជាប្រភេទពណ៌ Morandi ដែលពេញនិយមក្នុងឆ្នាំ2020 នេះ ។បើប្រៀបធៀបនឹង ផលិតផលFlagshipពីមុនដែលត្រឹមតែស្វែងរកនូវអារម្មណ៍ដែលមានភាពសុីវីល័យ តែសម្រាប់ការរចនារបស់realme លើកនេះដែលមានទាំងភាពថ្លៃថ្នូរតែមិនចាស់ទុំពេក និងមានពណ៌ដែលពោរពេញទៅដោយភាពរស់រវើក។

ថ្វីត្បិតតែបច្ចុប្បន្ននេះ5Gមិនទាន់មានដាក់អោយដំណើរការនៅក្នុងប្រទេសកម្ពុជានៅឡើយ ប៉ុន្តែសម្រាប់ realme X50 Pro នេះវិញ ក្រៅពីមានបច្ចេកវិទ្យាប្រព័ន្ធ5G ហើយនោះគ្រឿងបំពាក់ផ្សេងៗរបស់វាក៏មានលក្ខណៈពិសេសគួរអោយចាប់អារម្មណ៍ផងដែរ មិនថាបច្ចេកវិទ្យាសាកលឿន65W SuperDart បន្ទះឈីបSnapdragon 865 ដែលមានតេស្តពិន្ទុខ្ពស់ជាងគេនៅក្នុងទីផ្សារ ឬក៏ល្បឿនអេក្រង់ខ្ពស់90Hzជាមួយនឹងអេក្រង់Samsung Super AMOLED សុទ្ធតែជាគ្រឿងបំពាក់កម្រិតកំពូលនៅក្នុងទីផ្សារ។ បច្ចុប្បន្ននេះអង្គផ្ទុកម៉ូឌែលrealme X50 Pro មួយនេះ ក៏មានកម្រិតខ្ពស់ដែរ 12GB RAM + 256GB ROM ដាក់លក់ក្នុងតម្លៃ899$ ។

ក្រៅពីនេះ វាមានរូបរាងខាងក្រៅដែលឥតខ្ចោះ និងការរចនាដែលមានមុខងារថ្មីប្លែកដែលផ្តោត ជាពិសេសទៅលើតម្រូវការយុវវ័យ សំខាន់ជាងនេះទៀតគឺ realme អាចនឹងជាប្រេនទីមួយដែលចាប់ពីដំបូងឡើយក៏បានជ្រើសយក “ ជំនោរលេងពេញនិយម”ធ្វើជាហ្សែនសំខាន់មួយសម្រាប់ផលិតផលរបស់ខ្លួន ខិតខំយកបច្ចេកវិទ្យា ភាពទាន់សម័យ ភាពវ័យក្មេង ភាពពេញនិយមមករួមបញ្ចូលគ្នា ស្របពេលជាមួយគ្នានេះដែរក៏ជាប្រេនមួយដែលធ្វើអោយយុវវ័យភាគច្រើនអាចមានសមត្ថភាពអាចទិញប្រើប្រាស់បានផងដែរ។

Share This Post: