សិល្បៈ

ថេណា បកស្រាយភ្លាមៗ ក្រោយមានអ្នករិះគន់ និងចោទថាលួចចម្លងរូបគំនូរក្នុងបទចម្រៀងតារាកូរ៉េ BTS

BY
Khmernote Media
July 7, 2020

ចម្រៀងថ្មីមួយបទរបស់តារាចម្រៀងវ័យក្មេងគឺលោក ថេណា ត្រូវបានគណនី Facebook ម្នាក់ធ្វើការរិះគន់ចំៗនិងចោទថាលោកលួចចម្លងរូបគំនូរក្នុងបទចម្រៀង Forver Rain របស់តារាល្បីកូរ៉េ BTS។ ក្រោយរងការរិះគន់ពីសំណាក់ម្ចាស់គណនីឈ្មោះថា Kim Taelenciaga លោក ថេណា ក៏បានបកស្រាយភ្លាមៗទាំងយប់វិញថារូបគំនូរមួយនេះគឺលោកយកចេញពី Internet តែប៉ុណ្ណោះ ហើយដោយសារតែវាមិនសូវច្បាស់ទើបអោយមិត្តភ័ក្រគូរថ្មី។ ម្ចាស់បទ “កង់សាគួរ” រូបនេះបានបញ្ជាក់ថា៖

“រូប​នឹង​ខ្ញុំ​យក​ពី​ Pinterest មក​ទេ​អត់​មាន​ដឹង​ថា​ជា​របស់​បទ​ BTS នោះ​ទេ​ ឃើញ​វា​ស្អាត​មេីល​ទៅ​កំសត់​ក៏​យក​មក​ដាក់​ទៅ​ហើយ​រូប​អត់​ច្បាស់​ក៏​ពួក​ម៉ាក​ខ្ញុំ​វា​គូរតាម​ឡើង​វិញ​ម្តង​ទៀត​ មូលហេតុ​ដែល​ខ្ញុំ​ប្រើ​រូប​តាម​ internet ក៏​ដោយ​សារ​គិត​ថា​វា​ជា​បទ​ដែល​ខ្ញុំ​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ខ្ញុំ​គ្រាន់​តែ​ធ្វើ​លេង​តែ​ប៉ុណ្ណោះហេីយ​ខ្ញុំ​ថា​ខ្លួន​ឯង​មិន​មែន​ជា​ដារ៉ា​ស្តង់ដារ​អី​ដូច​គេ​ទេ​គ្រាន់​តែ​ច្រៀង​បង្ហោះ​តាម​ internet លេង​គិត​ថា​វា​មិន​ប៉ះពាល់​អី​ទេ​គ្រាន់​តែ​រូបភាព​គេ​ដាក់​អោយ​ប្រើ​ប្រាស់​ free តែ​បើ​ចឹង​ហើយ​ចាំ​លុប​ក៏​បា​ន​ ហើយ​អ្នក​ផ្សេង​ក៏​យក​រូប​ពី​ internet ដូច​តែ​គ្នា​នឹង​គ្រាន់តែ​មិន​ចំ​របស់​ BTS យាយ​ត្រង់​បេី​ដឹង​របស់​ BTS អត់​យក​ទេ​ស្អែក​ post ថ្មី​ចាំ​លុប​ចោល​ក៏បាន​”៕

Share This Post: