បច្ចេកវិទ្យា

Samsung នឹងមិនដាក់ដុំនិងខ្សែសាកថ្មក្នុងប្រអប់ទូរស័ព្ទស៊េរីថ្មីឲ្យទៀតឡើយ ដើម្បីឲ្យតម្លៃទូរស័ព្ទរៀងថោកជាងមុន

BY
autoadmin
July 9, 2020

បើយោងតាមគេហទំព័រ Theverge ដែលជាប្រភពផ្តល់ព័ត៌មានបច្ចេកវិទ្យាដ៏សម្បូរបែបនោះបានរាយការណ៍ថា ក្រុមហ៊ុន Samsung នឹងមិនដាក់បញ្ចូលដុំនិងខ្សែសាកថ្មទូរស័ព្ទនៅក្នុងប្រអប់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួន ដែលត្រៀមចេញលក់ក្នុងឆ្នាំ ២០២១ នោះទេ ដើម្បីជួយកាត់បន្ថយតម្លៃទូរស័ព្ទថ្មីឲ្យធូរជាងមុនបន្តិច។

ប្រភពខាងលើបានបន្តថា ការសម្រេចមិនដាក់បញ្ចូលដុំនិងខ្សែសាកថ្មក្នុងប្រអប់ទូរស័ព្ទរួមគ្នានេះគឺជាយុទ្ធសាស្រ្តទីផ្សារថ្មីមួយដែលជួយឲ្យអតិថិជនចាស់របស់ក្រុមហ៊ុនអាចទិញទូរស័ព្ទថ្មីក្នុងតម្លៃទាបជាងមុនបន្តិច ហើយពួកគេអាចយកទូរស័ព្ទថ្មីនោះទៅប្រើប្រាស់ជាមួយដុំនិងខ្សែសាកថ្មចាស់ដែលពួកគេមានស្រាប់បាន។

ក្រៅតែពីបានជួយសន្សំសំចៃការចំណាយរបស់អតិថិជនហើយយុទ្ធសាស្រ្តមួយនេះត្រូវបានគេមើលឃើញថា ក៏បានជួយលើកកម្ពស់បរិស្ថានផងដែរ តាមរយៈការកាត់បន្ថយកាកសំណល់ដែលជាដុំសាកថ្មនៅមានគុណភាពតែត្រូវគេយកទៅបោះចោល ព្រោះតែគេមានដុំសាកថ្មថ្មីសម្រាប់ប្រើច្រើនលើសតម្រូវការ។ គួរម្លឹកជូនថា តាមសារព័ត៌មានដែលបានបែកធ្លាយកន្លងមកក្រុម Apple ក៏ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់យុទ្ធសាស្ត្រដូចគ្នានេះដែរសម្រាប់ទូរស័ព្ទ iPhone 12 គឺក្រុមហ៊ុននឹងដាក់ដុំសាកថ្ម ខ្សែសម្រាប់សាកថ្ម និងកាសជាជម្រើសនៃការទិញដាច់ៗពីគ្នា៕

អត្ថបទ៖ ភក្តី

ប្រភព៖ theverge

Share This Post: