សុខភាព

មន្ទីរពិសោធន៍ធ្វើតេស្តរកវីរុសកូវីដ១៩ នៅខេត្តសៀមរាប នឹងដំណើរការឆាប់ៗ

BY
Khmernote Media
July 9, 2020

មន្ទីរ​ពិសោធន៍​ធ្វើ​តេស្ត​រក​វីរុស COVID-19 នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប នឹង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ពេល​ឆាប់នេះៗ​នេះ ដើម្បី​ពន្លឿន​ការ​ធ្វើ​តេស្ត​រក​វីរុស COVID-19 ឲ្យ​បាន​កាន់​តែ​ឆាប់​រហ័ស កាន់​តែ​ខិត​ជិត​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ។

បច្ចុប្បន្ន​មន្ទីរ​ពិសោធន៍​បាន និង​កំពុង​រៀប​ចំ​ប្រើ​ម៉ាស៊ីន GeneXpert ដែលអាចពិនិត្យរកវីរុស COVID-19 រហ័ស​ហើយ​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ FDA របស់​សហរដ្ឋ​អាមេរិច។

ក្នុង​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​ការ​រៀបចំ​បើក​ដាក់​ឲ្យ​ដំណើរ​ការ​មន្ទីរ​ពិសោធន៍​ធ្វើ​តេស្ត​រក​វីរុស COVID-19 នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប ព្រឹកថ្ងៃទី ៩ កក្កដា នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​មន្ទីរ​ពិសោធន៍​នេះ អាច​ចាប់​ផ្តើម​ធ្វើ​តេស្ត​រក COVID-19 ក្នុង ២-៣ សប្តាហ៍​ខាង​មុខ​នេះ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ក្រោយ​ពី​កា​រៀបចំ​ដំណើរ​ការ​ធ្វើ​តេស្ត​រក​វីរុស COVID-19 នៅ​មន្ទីរ​ពិសោធន៍​ នៃ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប ដោយ​ជោគជ័យ​ ក្រសួង​សុខាភិបាល នឹង​បន្ត​ពង្រីក​ទៅ​ខេត្ត​ផ្សេងៗ​ទៀត។

រូបភាព និងប្រភព៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: