សិល្បៈ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបនិងសរសើរសំលេងរបស់ឪពុកលោក Jimmy Kiss ដែលគាត់ជាសិល្បៈករជំនាន់ដើម នៅរស់ពីរបបប៉ុលពត

BY
Khmernote Media
July 13, 2020

លោក វ័រ សារុន ដែលជាសិល្បៈករជើងចាស់ជំនាន់ដើម និងជាសិល្បៈករមួយរូបដែលបាននៅរស់គេចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត បានចូលជួបសំណេះសំណាលជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជារដ្ឋមន្ត្រីមួយរូបស្រលាញ់និងចូលចិត្តវិស័យចម្រៀង។ ក្នុងជំនួបសំណេះសំណាលនេះដែរ បានរៀបចំឡើងនៅទីស្តីការក្រសួង សាធារណការ និងដឹកជញ្ជូន នៅថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងជំនួបសំណេះសំណាលនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវសេចក្តីសប្បាយរីករាយជាអនេកដែលបានជួបសំណេះសំណាលជាមួយសិល្បករជំនាន់ដើមដែលនៅរស់ពីរបបប្រល័យពូជសាសន៍ប៉ុលពត ឬ ហៅថា “របបខ្មែរក្រហម” និងបានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនុកច្រៀង និងសំឡេងដ៏ក្រអួនក្រអៅរបស់លោក វ័រ សារុន ដែលបានបន្សល់ទុកនូវកេរ្តិ៍មរតកវប្បធម៌ជាតិដ៏មានតម្លៃមិនឤចកាត់ថ្លៃបានសម្រាប់កូនចៅ ជំនាន់ក្រោយ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រគល់ថវិកាមួយចំនួនជូន លោក វ័រ សារុន សម្រាប់ ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រួលដោះស្រាយដល់ការលំបាកបានមួយចំណែកផងដែរ។

គួរបញ្ជាក់ផងដែរថា សិល្បករជើងចាស់ លោក វ័រ សារុន បច្ចុប្បន្នមានវ័យ៧៣ឆ្នាំហើយ លោកបានរៀប ការមានកូនស្រីពីរនាក់ និងកូនប្រុសពៅម្នាក់មានឈ្មោះ សារុន កល្យាន ឬ Jimmy Kiss។ លោកបាន ចៀងបទចម្រៀងជាច្រើនដែលនៅក្នុងនោះរួមមាន៖ បទ “ម៉ាក់ស៊ីនារីថ្មី” នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ផងដែរ៕

Share This Post: