បច្ចេកវិទ្យា

សាកថ្មទូរស័ព្ទត្រឹមតែ3នាទី បាន33% បច្ចេកវិទ្យាថ្មីសាកថ្មលឿន125W UltraDARTដំបូងបង្អស់ក្នុងពិភពលោក

BY
Khmernote Media
July 16, 2020

realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងពិភពលោក ថ្ងៃនេះបានដាក់ប្រកាសជាផ្លូវការហើយនូវបច្ចេកវិទ្យាថ្មី125W UltraDART ហើយក៏ជាក្រុមហ៊ុនស្មាតហ្វូន មួយដែលបាននាំយកនូវបច្ចេកវិទ្យាឈានមុខគេដំបូងបង្អស់ក្នុងពិភពលោកផងដែរ។ បច្ចេកវិទ្យាសាកថ្មរបស់realmeមានការកែប្រែជាបន្តបន្ទាប់ ការផលិតឡើងនូវការសាកថ្មលឿន125W UltraDARTគឺមានអត្ថន័យពិសេស និងជាដំណោះស្រាយដ៏ល្អមួយសម្រាប់ដោះស្រាយនូវបញ្ហានៃការប្រើប្រាស់ថាមពលថ្មនៃស្មាតហ្វូន5G ។

បច្ចុបន្បន្ននេះគឺយើងបានឈានចូលយុគសម័យ5G បន្តិចម្តងៗហើយ ការបញ្ចូនដំណឹងក៏កាន់តែលឿនជាងមុន កម្រិតល្បឿននៃអេក្រង់ក៏កាន់តែខ្ពស់​ ការប្រើប្រាស់ថាមពលថ្មក៏ក្លាយជាបញ្ហាមួយផងដែរ ហើយបញ្ហានេះបច្ចេកវិទ្យា​125W UltraDART អាចដោះស្រាយបានដោយឥតខ្ចោះផងដែរ។

សាកថ្ម33 %ក្នុងរយៈពេល​3នាទី បច្ចេកវិទ្យាការសាកថ្មលឿននាំមុខក្នុងសម័យ5G
​តើត្រូវធ្វើដូចម្តេច​​ដើម្បីដោះស្រាយបញ្ហាថាមពលថ្មនៃស្មាតហ្វូន5G ? realmeបានគិតអស់រយៈពេលជាយូរ ហើយក៏បាននាំយកមកនូវបច្ចេកវិទ្យាថ្មីសាកថ្មលឿន​125W UltraDART ។ ខុសគ្នាពីការសាកលឿននៃផលិតផលដទៃដែលផ្តោតទៅលើការ “​កាត់បន្ថយពេលវេលានៃការសាកថ្មពេញ”​ realme យល់ថា “រយៈពេលនៃការសាកថ្មពេញ” ដែលអាចលឿន 1-2នាទី គឺវាមិនសំខាន់ដូច “ការសាកថ្មចូលលឿនក្នុងរយៈពេលដ៏ខ្លី”នោះទេ​​។ ដូច្នេះហើយ realme បានផ្តោតទៅលើ “ ការសាកថ្មលឿន3នាទី” ធ្វើអោយអតិថិជនអាចប្រើប្រាស់ពេលវាលាដែលមានបន្តិចបន្តួច អាចសាកបានគ្រប់ពេលនិងគ្រប់ទីកន្លែង មិនចាំបាច់បារម្មណ៍ពីរឿងថាមពលថ្មទៀតឡើយ។

​ដោយមានជំនួយពីបច្ចេកវិទ្យាសាកថ្មលឿន​ 125W​ UltraDART ស្មាតហ្វូន​5Gដែលមាន4000mAh អាចសាកបានប្រហែល1/3ក្នុងរយៈពេល3នាទី និងអាចអោយស្មាតហ្វូន5G ប្រើប្រាស់បានធម្មតាក្នុងរយៈពេលជាច្រើនម៉ោង សម្រាប់ការសាកថ្មពេញគឺត្រូវការត្រឹមតែ​20 នាទីតែប៉ុណ្ណោះ​។ ហើយដើម្បីរក្សារ​សុវត្តិភាពនៅពេលសាក កំដៅនៃទូរស័ព្ទគឺត្រូវបានកំណត់នៅត្រឹមកំឡុង40អង្សារ​ ។

ស្របពេលជាមួយគ្នានេះដែរ បច្ចេកវិទ្យាសាកថ្មលឿនថ្មី125W UltraDARTនៅតែ ព្យាយាមជៀសវាងគ្រោះថ្នាក់ដែលអាចនឹងកើតឡើង​ដោយមានបំពាក់ប្រព័ន្ធការពារឆ្លាតវៃ។ បច្ចេកវិទ្យាថ្មីសាកថ្មលឿន125W UltraDART មិនត្រឹមតែមានការគាំទ្រនូវការសាកបណ្តើរលេងបណ្តើរនោះទេ ថែមទាំងធ្វើអោយស្មាតហ្វូន5G សាកបានលឿន សាកដោយសុវត្ថិភាព និងប្រើប្រាស់ដោយទុកចិត្ត។

បច្ចេកវិទ្យាថ្មីសាកថ្មលឿន 125W UltraDART ត្រូវបានផលិតឡើងយ៉ាងលឿន និងបានបំពាក់ជាបន្តបន្ទាប់ទៅលើជួរតម្លៃជាច្រើន
បច្ចេកវិទ្យាដែលមានអ្នកប្រើប្រាស់ច្រើននោះទើបជាបច្ចេកវិទ្យាល្អ។​realmeបានបញ្ជាក់អោយដឹងថា realmeនឹងផលិតសា្មតហ្វូន 5G ដែលមានបំពាក់បច្ចេកវិទ្យាសាកលឿន125W UltraDART ក្នុងចំនួនច្រើននិងឆាប់រហ័សបំផុត​ ដើម្បីអោយយុវវ័យដែលជា​អតិថិជនរបស់realmeឆាប់ទទួលបានបទពិសោធន៍សាកថ្មដែលមានការច្នៃប្រឌិតថ្មីនេះ។ ជាមួយគ្នានេះដែរ ក្នុងនាមជា “អ្នកផ្សព្វផ្សាយបច្ចេកវិទ្យា​”realme នឹងបន្តពង្រឹងស្មារតី​ “ហ៊ានឆ្ពោះទៅមុខ” បំបែកនូវការកំណត់នៃជួរតម្លៃ ដោយយកបច្ចេកវិទ្យាសាកថ្មលឿននៃស្មាតហ្វូនដែលជឿនលឿនក្នុងពិភពលោកដែលមានបំពាក់នៅលើផលិតផលFlagship កន្លងមក ចាប់ផ្តើមមកបំពាក់នៅលើជួរតម្លៃកាន់តែច្រើន នាំមកនូវបទពិសោធន៍ដែលមិនអស់ថ្មដល់យុវវ័យដែលជាអតិថិជនកាន់តែច្រើន។

ក្នុងនាមជាម៉ាកដែលពេញនិយមសម្រាប់យុវវ័យ realme បានប្តេជ្ញាចិត្តក្នុងការបង្កើតផលិតផលដែលមានបទពិសោធន៏ហ៊ានឆ្ពោះទៅមុខសម្រាប់យុវវ័យ។ ការដាក់ប្រកាសជាផ្លូវការនូវបច្ចេកវិទ្យាថ្មីសាកថ្មលឿន125W UltraDART នឹងធ្វើអោយពេលវេលាការសាកថ្មនៃថាមពលថ្មធំនេះមានការកាត់បន្ថយ​ ហើយនិងមានការធានាទៅលើសម្ថភាពប្រើប្រាស់នៃស្មាតហ្វូន5G និងជួយអោយ realme ស្មាតហ្វូន 5Gអាចបង្ហាញនូវសម្ថភាពពិតប្រាកដរបស់ខ្លួន ថែមទាំងធ្វើអោយអតិថិជនទទួលបានបទពិសោធន៍លេងពេញនិយមកាន់តែល្អជាងមុន។

Share This Post: