ខ្មែរណូត

ស្វែងរក

  • សុខភាព

    ករណីវិជ្ជមានកូវីដ១៩ លើអ្នកដំណើរមកពីក្រៅប្រទេសជាបន្តបន្ទាប់ ក្រសួងស្នើឲ្យប្រយ័ត្នខ្ពស់ពេលឈប់សម្រាកខាងមុខ

    BY Khmernote Media July 17, 2020
    ករណីវិជ្ជមានកូវីដ១៩ លើអ្នកដំណើរមកពីក្រៅប្រទេសជាបន្តបន្ទាប់ ក្រសួងស្នើឲ្យប្រយ័ត្នខ្ពស់ពេលឈប់សម្រាកខាងមុខ

    ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រិត្យ​ឲ្យ​មន្ត្រី​រាជការ និយោជិត កម្មករ ឈប់​សម្រាក​ការងារ ចំនួន ៥ ថ្ងៃ ដើម្បី​សង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ កាល​ពី​ខែ​មេសា ដែល​ត្រូវ​បាន​លើក​ដោយសារ​បញ្ហា COVID-19។

    ដោយ​ហេតុ​ថា ការ​ឈប់​សម្រាក​រយៈពេលយូរ​នេះ ប្រជាពលរដ្ឋ​នឹង​មាន​ការ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្រួសារ​នៅ​ស្រុក​កំណើត ឬ​អាច​មាន​ដំណើរ​កម្សាន្ត​ផង​នោះ ហើយ​ស្រប​ពេល​ដែល​ស្ថានភាព COVID-19 កំពុង​រាតត្បាត​យ៉ាង​ខ្លាំង​លើ​ពិភព និង​ក្នុង​តំបន់ ហើយ​កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​លើ​​អ្នក​​ដំណើរ​ជា​បន្ត​បន្ទាប់ ក្រសួង​សូម​ឲ្យ​​ប្រជាពលរដ្ឋ​ទាំង​អស់ បន្ត​អនុវត្ត​ការពារ​ការ​ចម្លងវីរុស COVID-19 ឲ្យ​បាន​ខ្ជាប់​ខ្ជួន។

    ដើម្បី​ការពារ​ការ​ចម្លងវីរុស COVID-19 មកបុគ្គល និង​ចូល​ក្នុង​សហគមន៍​ក្នុង​នោះ ក្រសួង​សុខាភិបាល បាន​ក្រើន​រំលឹក​ដល់​សាធារណជន​ទាំងអស់ថា ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​រស់​នៅ​តាម​បែប​គន្លង​ថ្មី ដោយ​ចេះ​កែប្រែ​ទម្លាប់ និង​ឥរិយាបថ ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​នៅ​តែ​បន្ត​ការពារ​ការ​ចម្លង​ជំងឺ COVID-19 នេះ ទោះ​ក្នុង​ពេល​វេលា នៅ​ទីណា និង​កន្លែង​ណា​ក៏​ដោយ។

    ខាងក្រោម​នេះ​ជា​ការ​ណែនាំ​លម្អិត​របស់​ក្រសួង​សុខាភិបាល ស្តី​ពី​ការការពារ​ការ​ចម្លង​វីរុស COVID-19 ក្នុង​អំឡុង​ពេល​ឈប់​សម្រាក​ចំនួន ៥ថ្ងៃ ពីថ្ងៃទី១៧-២១ ខែ​សីហា ឆ្នាំ​២០២០។

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay