ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    រយៈពេលត្រឹមតែ៣ខែ Facebook លុបគណនីក្លែងក្លាយអស់ជិត៦០០លានគណនី

    BY Khmernote Media May 19, 2018
    រយៈពេលត្រឹមតែ៣ខែ Facebook លុបគណនីក្លែងក្លាយអស់ជិត៦០០លានគណនី

    បើយោងតាមលោក Guy Rosen អនុប្រធាននាយកដ្ឋានគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្យ Facebook បានឲ្យដឹងថា គិតត្រឹមរយៈពេលបីខែដំបូងនៃឆ្នាំ២០១៨ នេះ ក្រុមហ៊ុន Facebook បានលុបចោលគណនី Facebook ក្លែងក្លាយបានចំនួន ៥៨៣ លានគណនី។ ​

    លោកបានបន្ថែមឲ្យដឹងទៀតថា គិតជាមធ្យមមានការប៉ុនប៉ងបង្កើតគណនី Facebook ក្លែងក្លាយចំនួន ៦,៥ លាន គណនីបានកើតឡើងក្នុងមួយថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមិនា ដើមឆ្នាំនេះ។ លោកបានបញ្ជាក់ទៀតថា គិតជាមធ្យមមានអ្នកប្រើប្រាស់ Facebook សកម្មប្រចាំខែចំនួន ២,២ ពាន់លាន គណនី ហើយក្រុមហ៊ុនមិនចង់ឲ្យអ្នកប្រើប្រាស់គណនីក្លែងក្លាយទាំងនោះមករំខាន បន្លំ និងបង្កើតបញ្ហាផ្សេងៗ ដល់អ្នក ប្រើប្រាស់ពិតប្រាកដនោះទេ ទើបក្រុមហ៊ុនសម្រេចលុបគណនីក្លែងក្លាយទាំងនោះចោលតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ msn

    Share This Post:
    MPO4D jitutoto mpo4d Mpoplay