ខ្មែរណូត

ស្វែងរក

  • PR

    ហាងកាហ្វេ «UrHOBBY House» ត្រៀម បើកដំណើរការសាកល្បង ដើម្បីបម្រើសេវាកម្មភេសជ្ជៈ និងអាហារឈ្ងុយឆ្ងាញ់នៅកម្ពុជា!

    BY Khmernote Media July 18, 2020
    ហាងកាហ្វេ «UrHOBBY House» ត្រៀម បើកដំណើរការសាកល្បង ដើម្បីបម្រើសេវាកម្មភេសជ្ជៈ និងអាហារឈ្ងុយឆ្ងាញ់នៅកម្ពុជា!

    (ភ្នំពេញ)៖ «UrHOBBY House» ជាហាងកាហ្វេរសជាតិថ្មីសម្រាប់យុវវ័យ និងមនុស្សទូទៅព្រមទាំងជាកន្លែងជួបជុំពិភាក្សាការងារ ប្រកបដោយផាសុខភាពមួយ កំពុងតែត្រៀមបើកដំណើរការសាកល្បងក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមបម្រើសេវាកម្មភេសជ្ជៈ ក្នុងទីផ្សារនៃប្រទេសកម្ពុជា ទោះបីជាទើបតែលេចវត្តមានដំបូងក្ដី។

    តំណាងហាងកាហ្វេ «UrHOBBY House» បានថ្លែប្រាប់ឲ្យដឹងថា បន្ទាប់ពីបានសិក្សាទៅលើទីផ្សារនៃការទទួលទានកាហ្វេ និងភេសជ្ជៈនានា នៅក្នុងប្រទេសកម្ពុជារួចមក «UrHOBBY House» បានសម្រេចនឹងបើកដំណើរការសាកល្បង ចាប់ពីថ្ងៃទី១៩ ខែកក្កដា រហូតដល់ថ្ងៃទី០៧ ខែសីហា ខាងមុខនេះ។ អ្វីដែលកាន់តែពិសេសជាងនេះ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ដល់ថ្ងៃទី៣១ ខែកក្កដា ហាងកាហ្វេ «UrHOBBY House» មានការបញ្ចុះតម្លៃជូនអតិថិជនដល់ទៅ៥០% រាល់ការមកទទួលទានកាហ្វេ និងភេសជ្ជៈផ្សេងៗ។ តំណាងដដែលបន្តថា យ៉ាងណាមិញ ចាប់ពីថ្ងៃ០១ ដល់ថ្ងៃទី០៧ ខែសីហា រាល់ភ្ញៀវ ដែល មកទទួលទានកាហ្វេ និងភេសជ្ជៈផ្សេងៗ នៅហាង «UrHOBBY House» ក៏មានការបញ្ចុះតម្លៃរហូតដល់ ៣០%ផងដែរ បន្ទាប់ពីបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ គឺអតិថិជនទទួលបាននូវការប្រូម៉ូសិនពិសេស ទិញ១ថែម១ តែម្ដង។
    សូមបញ្ជាក់ថា ហាងកាហ្វេ «UrHOBBY House» មិនត្រឹមតែប្រកបដោយគុណភាពល្អ និងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទំាងជាទីកន្លែងសម្រាប់សិស្ស និស្សិត អ្នករកស៊ី និងមន្ត្រីរាជការ សម្រាកលំហែ អារម្មណ៍។ ជាពិសេស «UrHOBBY House» ក៏ជាកន្លែងមួយដែលអាចធ្វើការ កន្លែងណាត់ជួបជជែកកម្សាន្ត ទំាងជាលក្ខណៈមិត្តភាព និងការងារជាច្រើនទៀតផងដែរ។

    «UrHobby House» គឺជាហាងកាហ្វេ ដែលលោកអ្នកអាចទទួលទាននូវ ភេសជ្ជៈ និងអាហារដ៏ឈ្ងុយឆ្ងាញ់ហើយអាចមកមើលរូបតុក្កតាផ្គុំក្នុង Anime ផ្សេងៗ និង Gundam ដែលត្រូវបានធ្វើឡើងដោយអ្នកជំនាញផ្គុំ Gundam ផងដែរ។ ការផ្គុំរូបនេះក៏អាចជាចំណង់ចំណូលចិត្តរបស់អ្នកផងដែរ ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay