មើលពណ៌គេផង! ស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់់ទឹកកក តម្លៃត្រឹមតែ $289
- July 21, 2020
បើមានកញ្ចប់ថវិកាខ្ទង់ $2០០ជាង ហើយចង់បានស្មាតហ្វូនស៊េរីថ្មី គុណភាពល្អ ពណ៌ត្រូវចិត្តមានអីទៅពិបាកអាចពិចារណាស្មាតហ្វូនស៊េរីថ្មី ដែលទើបតែសម្ពោធដាក់លក់ជាផ្លូវការថ្មីៗនៅកម្ពុជាយើងគឺ Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក បំពាក់កាមេរ៉ាAI ភ្នែកបួន 48MP សាកថ្ម10នាទីលេងជាប់លើស 3ម៉ោង និងបច្ចេកវិទ្យាទំនើបសម្បូរបែបចុងក្រោយសម្បូរបែប។

HUAWEI nova 7i LUXURY ត្រូវបានក្រុមហ៊ុនហួវៃកំណែអាប់ដេតពី nova 7i ជាមួយនឹងថ្មីស៊ីវិល័យ បែបអេឡេហ្គង់គឺពណ៌ប្រាក់ទឹកកក មានកាមរ៉ាក្រោយ4គ្រាប់ AI ទំហំ 48MP ដែល កាមេរ៉ាទី1 ទំហំ 48មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode។
កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។ nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។
ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។ HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក បំពាក់នូវបច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Huawei Super Charge កម្លាំងសាកថ្មធំទំហំ40វ៉ាត់ សាកថ្ម10នាទីលេងជាប់បាន3ម៉ោង ភ្ជាប់ Huawei AppGallery អាចដោនឡូត Facebook, Instagram, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress កម្មវិធីកក់ TADA, WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សរលូនឥតទាក់។
HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក មានអេក្រង់លាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួយការលេងហ្គេមជាមួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ ធ្វើឲ្យការលេងហ្គេមរលូនឥតទាក់។ វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Audio Jack និងប្រព័ន្ធទំនាក់ទំនងដូចជា Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot និងរន្ធសាកថ្ម USB 2.0, Type-C 1.0 reversible connector, USB On-The-Go ថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានសេនស័រជាច្រើនទៀតដូចជា accelerometer, proximity, compass និងថាមពលថ្មទំហំ 4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក10នាទី លេងបានលើសពី3ម៉ោង។
𝐇𝐮𝐚𝐰𝐞𝐢 𝐧𝐨𝐯𝐚 𝟕𝐢 ស្មាតហ្វូនស៊េរីថ្មី តម្លៃត្រឹមតែ 𝟐𝟕𝟗$ 💥
𝐇𝐮𝐚𝐰𝐞𝐢 𝐧𝐨𝐯𝐚 𝟕𝐢 ស្មាតហ្វូនស៊េរីថ្មី តម្លៃត្រឹមតែ 𝟐𝟕𝟗$ 💥ជាមួយកាមេរ៉ាធំ 𝟒𝟖𝐌𝐏 𝐀𝐈 បួនគ្រាប់ 𝐒𝐮𝐩𝐞𝐫𝐂𝐡𝐚𝐫𝐠𝐞 𝟒𝟎𝐖 សាកថ្ម 𝟏𝟎នាទី លេងជាប់លើស 𝟑ម៉ោង ថតរូប 𝐒𝐮𝐩𝐞𝐫 𝐍𝐢𝐠𝐡𝐭 𝐒𝐞𝐥𝐟𝐢𝐞 ភ្លឺច្បាស់នៅទីងងឹតកម្រិត𝟐.𝟎 អង្គផ្ទុកចងចាំ 𝟏𝟐𝟖𝐆𝐁 កម្លាំងម៉ាស៊ីន 𝟖𝐆𝐁 បំពាក់បន្ទះឈីបជំនាន់ថ្មី 𝐊𝐢𝐫𝐢𝐧 𝟖𝟏𝟎 ល្បឿនលឿនខ្លាំង ហើយកាន់តែពិសេសពណ៌បែប 𝐅𝐚𝐬𝐡𝐢𝐨𝐧 ពណ៌ 𝐒𝐚𝐤𝐮𝐫𝐚 𝐏𝐢𝐧𝐤 និងពណ៌ 𝐂𝐫𝐮𝐬𝐡 𝐆𝐫𝐞𝐞𝐧 😍😍👉កក់ទុកមុនបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដែលនៅជិតលោកអ្នក ទូទាំងប្រទេស#Huaweinova7i #Huaweinova7iKH
Posted by Huawei Mobile on Sunday, March 22, 2020
ទន្ទឹមនឹងនេះ ក្រុមហ៊ុនហួវៃក៏បង្ហាញនូវសម្មិតិផលថ្មី Laptop កុំព្យូទ័រយួរដៃ Huawei Matebook D14 កំពូលស្តើង អេក្រង់លាតពេញគែម មានកម្រិតបង្ហាញ FullView Display (84% Screen-Ratio ) កាមេរ៉ាបង្កប់ខ្លួននៅក្នុង Keyboard ភ្ជាប់បច្ចេកវិទ្យាស្គេនក្រយ៉ៅដៃដោះសារ ទ្រទ្រង់ការចែករំលែកអេក្រង់ Huawei Share ឆ្នាំងសាកតូចប៉ុន្តែសាកថ្មរហ័សជាមួយនឹងល្បឿនសាកថ្ម 65W រ៉េម 8G+512SSD ដំណើរការលឿន រលូនឥតទាក់។
ក្រុមហ៊ុនលក់ចេញ Huawei Matebook D14 ក្នុងតម្លៃពិសេសត្រឹមតែ $649 បន្ថែមនូវកាបូបស្ពាយតម្លៃ $35 និង Huawei Mouse តម្លៃ $20។
សរុបមកជ្រើសរើសស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក តម្លៃ $289 ពិតជាមិនស្តាយលុយព្រោះ បានទាំងកាដូបន្ថែមច្រាសដុសធ្មេញឆ្លាតវៃតម្លៃ $39 បានទាំងស្មាតហ្វូនពណ៌ស្អាតត្រូវចិត្ត ត្រូវបេះដូង កាមេរ៉ាថតរូបស្អាតកប់កម្រិតអាជីពទាំងមុខទាំងក្រោយ ថ្មកាន់បានយូរ សាកថ្មរហ័ស 40វ៉ាត់៕





![]()




- Share This Post:






