បច្ចេកវិទ្យា

កាន់ថ្មបានរហូតដល់40ថ្ងៃ realme C11 បានប្រកាសចេញជាផ្លូវការនៅថ្ងៃនេះ ហើយតម្លៃពិសេសត្រឹមតែ 119ដុល្លារ

BY
Khmernote Media
July 21, 2020

realme C11 ដែលកំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម ទីបំផុតបានប្រកាសចេញជាផ្លូវការនៅថ្ងៃនេះ។ realme C11 ជាទូរស័ព្ទស្មាតហ្វូនកំពូលដែលស្ថិតក្នុងកម្រិតថវិកា វាមិនត្រឹមតែមានថាមពលថ្មធំ​5000 mAh ដែលកាន់ថ្មបានរហូតដល់ 40 ថ្ងៃប៉ុណ្ណោះទេ វាក៏បានបំពាក់មកជាមួយអេក្រង់ធំប្រភេទដំណក់ទឹកទំហំ 6.5 អ៊ីញ ដែលអាចអនុញាតឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍កាន់តែប្រសើរជាងមុន ជាមួយគ្នានេះ realme C11 ភ្ជាប់មកជាមួយការរចនាយ៉ាងស្រស់ស្អាតដែលកំពុងពេញនិយម។ realme C11 មានតម្លៃត្រឹមតែ 119 ដុល្លារប៉ុណ្ណោះហើយវាក៏ត្រូវបានគេស្គាល់ថាជា ស្មាតហ្វូនកម្រិតថវិកា ដែលមានថ្មធំ និងការរចនាទាន់សម័យបំផុត។

ថាមពលថ្មធំ ​5000 m​Ah កាន់ថ្មបានរហូតដល់ 40ថ្ងៃស្មាតហ្វូនដែលកាន់ថ្មបានយូរគឺសំខាន់ណាស់សម្រាប់យុវ័យបច្ចុប្បន្ន។ realme C11 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានរហូតដល់40ថ្ងៃ។ មិនតែប៉ុណ្ណោះថាមពលថ្មធំនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្តាប់តន្រ្តីបានរហូតដល់ 169.8 ម៉ោង មើលភាពយន្តបាន 21 ម៉ោងនិងអាចលេងហ្គេមបានរហូតដល់ 12ម៉ោង។ លើសពីនេះទៅទៀត realme C11 ភ្ជាប់ជាមួយមុខងារ ​​APP Freezing និង មុខងារសន្សំសំចៃថ្ម​ ជាមួយAI ដូច្នេះវាធ្វើឲ្យថាមពលថ្មអាចប្រើប្រាស់បានយូរ។

ក្រៅពីថាមពលថ្មធំអាចប្រើប្រាស់បានយូរ ផ្នែកសុវត្ថិភាពគឺសំខាន់ណាស់។ ឆ្នាំងសាកនិងខ្សែសាកថ្មរបស់ realme C11 ទាំងអស់មានបន្ទះសៀគ្វីត្រួតពិនិត្យសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់។ ជាមួយនឹងមុខងារផ្ទេរថាមពលថ្ម OTG ពិសេស វាថែមទាំងអាចជួយសន្សំសំចៃថាមពលថ្មរបស់អ្នក និងសាកថ្មផលិតផល AIoT បានទៀតផង។ ការរចនាដែលពេញនិយមឈានមុខគេ និងបានបំផុសគំនិតដោយការរចនាGeometric របស់ Mondrian ដើម្បីផ្តល់អោយយុវវ័យនូវ​ផលិតផលដែលពេញនិយមនិងឈានមុខគេ realme តែងតែសាកល្បងប្រើប្រាស់នូវអ្វីដែលថ្មីៗនៅក្នុងការរចនារបស់ខ្លួន ដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍និងនាំមកនូវរូបរាងថ្មី ។ ហើយដើម្បីអបអរផលិតផល C series ដែលមានអតិថិជនដល់ទៅ​13លាននាក់នៅជុំវិញពិភពលោក realme បានប្រើប្រាស់ ការរចនាថ្មី ដែលបានទទួលការបំផុសគំនិតពីរូបgeometric របស់Piet Cornelies Mondrian ។

ដោយសារតែ “ C ” តំណាងអោយភាពសំបូរបែបនិងភាពច្នៃប្រឌិត ដូច្នេះហើយrealme C11 បាន​ផ្តល់​ជា2ពណ៍សម្រាប់ជ្រើសរើសគឺ Mint Green និង Pepper Grey ។ហើយអ្វីដែលខុសគ្នាជាមួយនឹងស្មាតហ្វូន C series កាលពីមុននោះគឺ ឆ្នូតដែលនៅផ្នែកខាងក្រោយគឺបានឆ្លងកាត់ការ​​​ប៉ូលាចំនួន300នាទី និងមានខ្សែកោងរហូតដល់ជាង450 ខ្សែកោងធ្វើអោយកាន់តែងាយស្រួលក្នុងការចាប់កាន់ និងមិនងាយប្រលាក់ស្នាមម្រាមដៃ។ អេក្រង់ទំហំ ៦.៥ អ៊ីញបទពិសោធន៍មើលឃើញកាន់តែច្បាស់ realme C11 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ ​6.5 អ៊ីញ ដែលនាំមកនូវទិដ្ឋភាពធំទូលាយផ្តល់ជូននូវបទពិសោធន៍លេងហ្គេម និងការទស្សនាវីដេអូល្អបំផុតហើយអនុញ្ញាតឱ្យអ្នករីករាយនឹងអេក្រង់ធំលាតពេញ ជាមួយការកាត់បន្ថយចំណាំងផ្លាតធ្វើឲ្យអ្នកទទួលបាននូវបទពិសោធន៍ពេញអេក្រង់ពិតប្រាកដ។

ជាមួយនឹងការរចនាម៉ូដខ្នាតបែបដំណក់ទឹកដែលលាតសន្ធឹង៨៨,៧% នៃតួខ្លួនរបស់វា ។ បន្ទះឈីបខ្លាំងជាងជាមួយតម្លៃ ត្រឹមតែ ១១៩ដុល្លារ realme C11 បានបំពាក់បន្ទះឈីប Helio G35 ដែលមានដំណើរការល្អលំដាប់ទីមួយនិងមានថាមពលខ្លាំងក្នុងចំណោមផលិតផលដែលមានកម្រិតតម្លៃប្រហាក់ប្រហែលគ្នា។

Helio G35 វាក៏ជាបន្ទះឈីបដែលបង្កើនប្រសិទ្ធភាពក្នុងការលេងហ្គេមសំខាន់មួយ ក្នុងចំណោមបន្ទះឈីប MediaTek ។ ដោយបំពាក់ជាមួយនូវ2GB RAM+32GB ROM និងដំណើរការដោយLPDDR4X RAM ។បើប្រៀបធៀបនឹង LPDDR3 កម្រិតរូបភាពកើនឡើង20% និង សមត្ថភាព​RAMកើនឡើងបាន​100% ។​ វាមានរន្ធ3សម្រាប់ដាក់កាតដែលអាចដាក់បាន SIM 2 និង Memory កាត​ 1 (ដែលអាចបន្ថែមបានដល់ 256GB)។ ស្មាតហ្វូតកម្រិតថវិកាដែលបំពាក់កាមេរ៉ាភ្លោះ មានមុខងារថតពេលយប់ realme C11 ត្រូវបានបំពាក់មកជាមួយកាមេរ៉ាខាងក្រោយទំហំ ១៣ មេហ្គាភិចស៊ែល ដែលមានមុខងារថត Porttait និង Nightscape ធ្វើឱ្យវាក្លាយជាទូរស័ព្ទឆ្លាតវៃតែមួយគត់ដែលអាចថតបាននៅពេលយប់ក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នា។ realme C11 ត្រូវបានចាត់ទុកថាជា “ស្មាតហ្វូនកម្រិតថវិកា ដែលមានថាមពលថ្មធំនិងការរចនាទាន់សម័យបំផុត” រចនាបថរបស់វា អាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យដោយមិនបារម្មណ៍ជាមួយការអស់ថ្ម។ រចនាបថដែលស្អាតប្លែក នៃ realme C11 នឹងកំណត់ឡើងវិញនូវស្តង់ដារសោភ័ណភាព របស់អ្នកប្រើប្រាស់សម្រាប់ស្មាតហ្វូនកម្រិតថវិកា។ realme C11 នឹងធ្វើការប្រកាសលក់ជាផ្លូវការនៅថ្ងៃទី ២៤ ខែកក្កដា នេះតទៅ។ ហើយ realme C11 មាន ២ពណ៌ សម្រាប់ជ្រើសរើស គឺ ពណ៌បៃតង (Mint Green) និង ប្រផេះ(Pepper Grey) ដែលមាន អង្គផ្ទុកខាងក្នុងទំហំ2GB RAM+32GB ROM ជាមួយតម្លៃពិសេសត្រឹមតែ ១១៩ ដុល្លារតែប៉ណ្ណោះ។

Share This Post: