ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ចិនបង្កើតកាមេរ៉ាឆ្លាតវៃភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបសំរាប់ដាក់ក្នុងថ្នាក់រៀន ទុកដេញជើងសិស្ស ដែលចូលចិត្តដេកក្នុងថ្នាក់

    BY Khmernote Media May 19, 2018
    ចិនបង្កើតកាមេរ៉ាឆ្លាតវៃភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបសំរាប់ដាក់ក្នុងថ្នាក់រៀន ទុកដេញជើងសិស្ស ដែលចូលចិត្តដេកក្នុងថ្នាក់

    ចិន៖ ប្រាកដណាស់នៅក្នុងថ្នាក់មានសិស្សមួយចំនួនលួចខ្ជិល ពួកគេខ្លះក៏លេងទូរស័ព្ទនៅម៉ោងរៀន ខ្លះទៀតគឺលួចដេកតែម្តង។ តាមប្រភពព័ត៌មានចិនបានចុះផ្សាយព័ត៌មានភ្ញាក់ផ្អើលមួយ ដែលសាលាថ្នាក់មធ្យមសិក្សានៅប្រទេសចិនគ្រោងនឹងបំពាក់កាមេរ៉ាតាមដានសកម្មភាពសិស្សក្នុងបន្ទប់រៀន។

    កាមេរ៉ាដ៏ឆ្លាតវៃនេះត្រូវគេយកមកបំពាក់ក្នុងបន្ទប់រៀន ក្នុងគោលបំណងតាមដានឥរិយាបថសិស្សក្នងម៉ោងសិក្សា វាអាចកំណត់អារម្មណ៍ខឹង មួហ្មង រំភើប និងរីករាយរបស់សិស្ស។ បន្ថែមលើនេះទៀតវាត្រូវបានគេបង្កើតអោយមានមុខងារវិភាគការស្តាប់ អាន សរសេ ឈរ អង្គុយ លើកដៃ និងដេករបស់សិស្សក្នុងថ្នាក់ទៀតផង។ សាលាមធ្យមសិក្សា Hangzhou ត្រូវបានគេកំណត់ថាជាសាលដំបូងគេបង្អស់ដែលត្រូវបានធ្វើការសាកល្បងលើការដាក់កាមេរ៉ាឆ្លាតវៃនេះ៕


    អត្ថបទ : Mali

    ប្រភព : nextshar

    Share This Post:
    MPO4D jitutoto mpo4d Mpoplay