រង្វាន់លើគម្របដប M-150 ជួយសង្គ្រោះគ្រួសារមួយដែលកំពុងដុនដាបក្នុងសម័យកូវីដ
តាកែវ៖ ដូចពាក្យចាស់លោកថា ក្រោយភ្លៀង មេឃស្រឡះ! ទន្ទឹមនឹងជួបបញ្ហានៃវិបត្តិជំងឺកូវីដ M-150 បានធ្វើឲ្យស្ថានភាពគ្រួសារ បុរសជាតៃកុងឡានដឹកស៊ីម៉ងត៍ម្នាក់ នៅខេត្តតាកែវ ដែលកំពុងជួបការលំបាកជាខ្លាំង ដោយប្រែជាទទួលសំណាងល្អកាលពីពេលថ្មីនេះ គាត់បានឈ្នះរង្វាន់ទឹកប្រាក់ 5 លានរៀលពីគម្របដបរបស់ M-150 ដែលជួយឲ្យគ្រួសារគាត់មានដង្ហើមឡើងវិញ ប្រៀបដូចព្រះចុះមកប្រោះដូច្នោះដែរ។

បុរសវ័យ 38 ឆ្នាំ រស់នៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ លោក ចាប សុតធាវី បានរៀបរាប់ឲ្យដឹងថា នៅអំឡុង 3 ខែចុងក្រោយនេះ បញ្ហានៃជំងឺកូវីដ បានធ្វើឲ្យជីវភាពគ្រួសាររបស់លោក ជួបការលំបាកជាខ្លាំង ខណៈចំណូលមួយផ្នែកធំ ពីការបើកឡានដឹកស៊ីម៉ងត៍បានធ្លាក់ចុះជាងពាក់កណ្ដាល ដែលតម្រូវឲ្យលោកត្រូវរករបរបន្ថែម ដើម្បីផ្គត់ផ្គង់គ្រួសារ។
លោកបន្ដទៀតថា នៅក្នុងស្ថានភាពដ៏លំបាកនោះ ទោះលោកចង់រកអ្វីក៏មិនសូវបានដែរ ប៉ុន្តែភ្លាមៗនោះ ភេសជ្ជៈសំណព្វចិត្ត M-150 បានធ្វើឲ្យជីវិតលោកស្រស់បំព្រងមួយរំពេច។ នៅថ្ងៃឈ្នះរង្វាន់ លោកបានទៅទិញ M-150 មួយដប មកពិសាមុននឹងចេញទៅធ្វើការ។ គ្រាន់តែបើកភ្លាម លោកស្រែកឡើងផ្អើលប្រពន្ធកូនរត់មកមើល ហើយលោកអង្គុយរាប់លេខឡើងញ័រដៃ។
តៃកុងឡានរូបនេះថា«ខ្ញុំភ័យផង រំភើបផង អង្គុយចុះរាប់លេខលើគម្របដបឡើងញ័រដៃ។ ខ្ញុំស្រែកព្រះអើយ ខ្ញុំឈ្នះរង្វាន់ 5 លានរៀល! ខ្ញុំចង់យំ ព្រោះរង្វាន់នេះពិតជាមានតម្លៃណាស់សម្រាប់ជីវិតខ្ញុំ»។
លោក ចាប សុតធាវី បន្តថា សម្រាប់ស្ថានភាពនេះ លោកពិតជាមិននឹកស្មានដល់ទេ ថាលោកអ្នកមានសំណាងឈ្នះទឹកប្រាក់រហូត 5 លានរៀល ពីភេសជ្ជៈដែលលោកតែងពិសារាល់ថ្ងៃនេះសោះ។ ទឹកប្រាក់ 5 លានរៀល អាចមិនច្រើនសម្រាប់គេ ប៉ុន្តែវាពិតជាច្រើនណាស់សម្រាប់គ្រួសារលោក ស្របពេលស្ថានភាពជំងឺកូវីដ ក្នុងប្រទេសកម្ពុជា អាចថាមិនទាន់ប្រសើរ ទឹកប្រាក់នេះ លោកអ្នកយកមកទ្រទ្រង់ជីវភាពបានច្រើនខែដែរ ទម្រាំការងារលោកមកវិញធម្មតា។ «ខ្ញុំពិតជាអរគុណ M-150 ខ្លាំងណាស់ សម្រាប់រង្វាន់នេះ វាប្រៀបដូចព្រះ ចុះមកប្រោះគ្រួសារខ្ញុំដូច្នោះដែរ។ លោក ចាប សុតធាវី បន្ថែម។
សូមជម្រាបដែលថា ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 នឹងនៅតែបន្តផ្តល់សំណាងដ៏ច្រើន អតិថិជននឹងឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើនកម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់សរុបច្រើនជាង ១០,០០០,០០០,០០០០រៀល (ដប់ពាន់លានរៀល) ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ ៥០លានរៀល ៕