បច្ចេកវិទ្យា
ពាក្យចចាមអារ៉ាមនិយាយថាក្រុមហ៊ុន Apple នឹងចាប់ផ្ដើមបង្កើតឧបករណ៍បំពងសម្លេងនៅក្រោមម៉ាក Beats
BY Khmernote Media
May 21, 2018
វាមានរយះពេលមួយខែហើយបន្ទាប់ពីមានការរាយការណ៍ថាការលក់ HomePod របស់ក្រុមហ៊ុន Apple មិនបានសម្រាច់តាមគោលដៅកំណត់របស់ខ្លួនហើយចចាមអារាមថ្មីមួយទៀតកំពុងមានការចង្អុលបង្ហាញថាក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Cupertino គ្រោងនឹងចាប់ផ្តើមបង្កើតឧបករណ៍បំពងសម្លេងឆ្លាតវៃមួយ។

ពាក្យចចាមអារ៉ាមនេះបានចេញពីប្រភពផ្គត់ផ្គង់សម្ភារះមួយនៅក្នុងទីក្រុងតៃវ៉ាន់។ វាបានឲដឹងថាឧបករណ៍បំពងសម្លេងនឹងមានតំលៃប្រហែល 199 ដុល្លារតិចជាងតម្លៃ $349 នៃតំលៃរបស់ HomePod ។
ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone កំពុងចរចាជាមួយ MediaTek សម្រាប់បន្ទះឈីបដែលនឹងបំពាក់លើឧបករណ៍នេះហើយពាក្យចចាមអារ៉ាមនិយាយថាឧបករណ៍បំពងសម្លេងនេះនឹងត្រូវបានដាក់ឱ្យដំណើរការក្រោមម៉ាក Beats (ជាជាង Apple) ។
ប្រភព៖ GSM
ប៊ុនហួរ