សុទ្ធតែកំពូលតារាចម្រៀងល្បីៗ ទាំងក្នុងស្រុកនឹងក្រៅស្រុក មកប្រជុំគ្នានៅឆាកប្រគុំតន្ត្រី Sususi Celebration Concert
កក្រើកកោះពេជ្រតែម្ដងហើយ! នៅក្នុងការប្រគុំតន្ត្រី Sususi Celebration Concert កាលពីពេលកន្លងទៅថ្មីៗនេះ ជាមួយវត្តមាននៃការចូលរួមពីសំណាក់កំពូលតារាចំរៀងល្បីៗប្រចាំប្រទេសកម្ពុជាដូចជា លោកព្រាបសុវត្តិ លោក ខេមរះ សិរីមន្ត កញ្ញា ឪសុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក G Devith និង តារាល្បីៗមកពីប្រទេសថៃដូចជា កញ្ញា Yinglee Srijumphon និង ក្រុមប្រុសស្អាត Original Song 7 Days Crazy ជាមួយ ការបង្ហាញម៉ូតយ៉ាងពិសេសពីក្រុមកញ្ញាឯកកម្ពុជាជាមួយនឹងស្ដាយប្លែកជាមួយនឹងគំនិតបង្កើតថ្មីយ៉ាងពិសេសអស្ចារ្យ។ បើនិយាយពីការបង្ហាញពីសំណាក់តារានីមួយៗវិញធ្វើអោយអ្នកគាំទ្រនឹកស្មានមិនដល់តែម្តងហើយ កំពូលតារាទាំងពីរប្រទេសនៅលើឆាកតន្ត្រីតែមួយ យប់នៃការប្រគុំតន្ត្រីនោះបាននាំឲ្យអារម្មណ៍គាំទ្រកញ្ជ្រោលហ៊ោមិនជិនណាយ ត្បិតមានតារាចម្រៀងសំណព្វចិត្តជាច្រើនបង្ហាញក្បាច់រាំ និង Show ពិសេសៗ។
មិនត្រឹមតែកក្រើកនៅលើឆាកតន្ត្រីនោះទេ កក្រើកទូទាំបរិវេណនៃការប្រគុំតន្ត្រីតែម្ដងហើយ ក្នុងបរិវេណនេះក៏មានការការប្រគំតន្រ្តីខ្នាតតូចមួយទៀតសម្រាប់អ្នកនិយមចម្រៀង Original Song ដោយមានរៀបចំតុកៅអីយ៉ាងកក់ក្ដៅទទួលអ្នកគាំទ្រទាំងឡាយរបស់ស្រាបៀ Hite និង ភេសជ្ជៈ G-Parkផងដែរ។ កម្មវិធីទាំងស្រុងធ្វើឡើងដើម្បីស្វាគមន៍ដល់ភេសជ្ជៈសម្រាប់សុខភាព Sususi Aloe Vera ដែលនាំចូលផ្ដាច់មុខដោយក្រុមហ៊ុន JCRI មានសរាចរណ៍នៅទូទាំងប្រទេសកម្ពុជាហើយ ។








