ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    វ៉ាន់ នីឡា បង្ហោះវិដេអូទាំងយប់ ក្រោយដឹងថា តុលាការកំពូល ទម្លាក់សំណុំរឿង “ទម្លាយរូបអាក្រាត” របស់នាងមកអោយ សាលាឧទ្ធរណ៍ កាត់ក្តីម្តងទៀត

    BY Khmernote Media July 31, 2020
    វ៉ាន់ នីឡា បង្ហោះវិដេអូទាំងយប់ ក្រោយដឹងថា តុលាការកំពូល ទម្លាក់សំណុំរឿង “ទម្លាយរូបអាក្រាត” របស់នាងមកអោយ សាលាឧទ្ធរណ៍ កាត់ក្តីម្តងទៀត

    ករណីសំណុំរឿងបណ្តឹងរបស់តារាចម្រៀងស្រីវ័យក្មេង វ៉ាន់ នីឡា ជាមួយលោក គុយ សិទ្ធិស័ក្ត អតីតមិត្តប្រុសរបស់នាង ទាក់ទងទៅនឹងការទម្លាយរូបអាក្រាតកាយ ពេញបណ្តាញសង្គម Facebook ក្រោយពេលបែកបាក់គ្នា។ រយៈពេល៤ឆ្នាំនៃបណ្តឹងរបស់កញ្ញា វ៉ាន់ នីឡា បានធ្វើអោយមហាជនមានការចាក់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលអ្នកខ្លះថានាងទទួលបានយុត្តិធម៌រួចហើយ ទើបនៅស្ងាត់បែបនេះ។

    ជុំវិញការលើកឡើងនេះ កញ្ញា វ៉ាន់ នីឡា បានឆ្លើយតបនៅក្នុងវិដេអូរបស់នាងថា រហូតមកទល់នឹងពេលនេះនាងមិនទាន់បានទទួលភាពយុត្តិធម៌ឡើយ ហើយស្រាប់តែមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយដឹងថា តុលាការកំពូល បានទម្លាក់សំណុំរឿងនាង មកអោយសាលាឧទ្ធរណ៍ ធ្វើការកាត់ក្តីម្តងទៀត តែទោះជាយ៉ាងណា នាងសង្ឃឹមថាយុត្តិធម៌នឹងមានពិតសម្រាប់រូបនាង៕

    https://www.facebook.com/vanessa.sok.7/videos/3067799109985299/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay