សុខភាព

ត្រឹម ១ ខែមានអ្នកកើតជំងឺគ្រុនឈីកជាង ១ ពាន់ករណី ក្នុងនោះ ១២ ខេត្តបានឆ្លង

BY
Khmernote Media
August 1, 2020

តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​ជំងឺ​គ្រុន​ឈីកគន់ហ្គន់យ៉ា​បាន​កើត​ឡើង​តាំង​ពី​ដើម​ខែ​កក្កដា ឆ្នាំ ២០២០ ដែល​គិត​ត្រឹម​ថ្ងៃ ៣១ ខែ​កក្កដា ឆ្នាំ ២០២០ នេះ​មាន​ចំនួន​សរុប ១០២០ ករណី។ ក្នុង​នោះ​មាន​ស្រ្តី​ចំនួន ៥៦២ នាក់​ស្មើ​នឹង ៥៥% ហើយ​ចំនួន​ករណី​ជាង ៨០ % គឺ​កើត​មាន​ក្នុង​ខេត្ត​មួយ​ចំនួន ៤ ដូចជា​ខេត្ត​សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និង​កំពង់ចាម។

ចំណែក​ខេត្ត​ដែល​មាន​ករណី​គ្រុនឈីក​ផ្សេង​ទៀត​មាន​ដូចជា ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិសាត់ ស្ទឹងត្រែង និង​ប៉ៃលិន ដែល​មក​ដល់​ពេល​នេះ​មាន ១២ ខេត្ត​ហើយ​មាន​កើត​ជំងឺ​គ្រុនឈីក​នេះ។

ក្នុងនោះក្រសួងក៏បានចេញវិធានការការពារការឆ្លងជំងឺគ្រុនឈីកនេះ ដោយតម្រូវឲ្យកម្ចាត់ជម្រកមូសខ្លា តាមវត្ថុដក់ទឹកបាន អាណាព្យាបាល និងអាជ្ញាធរគ្រប់រូបចូលរួម បើមានអាការៈក្ដៅខ្លួន ឡើងស្នាមអុជក្រហមត្រូវប្រញាប់ទៅមន្ទីរពេទ្យ ហើយសេវាសុខាភិបាលត្រូវផ្ដល់សេវា កន្លែងសម្រាកព្យាបាលត្រឹមត្រូវ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: