Apple ទម្លាក់តម្លៃខ្សែសាកឆាប់ពេញរបស់ខ្លួន នឹងគ្រោងចេញក្បាលឆ្នាំងសាកថ្មីផងដែរ
- May 22, 2018
ថ្មីៗនេះក្រុមហ៊ុន Apple បានទម្លាក់តម្លៃខ្សែសាកទូរស័ព្ទ iPhone ឆាប់ពេញមួយរបស់ខ្លួនពី 25 ដុល្លារទៅ 19 ដុល្លារកាលពីថ្ងៃចន្ទ។ ការផ្លាស់ប្តូរនេះកើតឡើងចំពេលមានពាក្យចចាមអារ៉ាមថា iPhone ថ្មីនឹងឈប់ប្រើខ្សែសាក USB-A និងជំនួសដោយខ្សែ USB-C ដែលអាចជួយសម្រួលដល់ការសាកថ្មលឿនជាងមុន។

វាក៏បង្ហាញផងដែរថាខ្សែ USB-C មានលេខIDថ្មីគឺ MQGJ2AM ។ លេខមុនរបស់វាគឺលេខ MK0X2AM។ គួរកត់សម្គាល់ខ្សែសាក់ USB-C ដែលមានប្រវែង 2m នៅតែរក្សាតម្លៃលក់ដំបូងគឺ 35 ដុល្លារ។

ជាមួយនឹងចំនុចនេះចចាមអារ៉ាមបានលើកឡើងថា ក្រុមហ៊ុន Apple នឹងបង្ហាញនូវ Adapter ថ្មី ដែលមានថាមពល USB 18W ជាមួយការរចនាថ្មី។ ដុំសាកថ្មីនេះមានតូចជាង Adapter 29W ដែលវាងាយស្រួលក្នុងការកន្លែងតូចចង្អៀត៕
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ 9to5mac
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






