ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    កាសរបស់ក្រុមហ៊ុន Google ដែលមានសមត្ថភាពអាចបកប្រែភាសាបានភ្លាមៗ ត្រូវបានចេញលក់លើទីផ្សារចក្រភពអង់គ្លេស អូស្ត្រាលី និងអាល្លឺម៉ង់ហើយ

    BY Khmernote Media February 13, 2018
    កាសរបស់ក្រុមហ៊ុន Google ដែលមានសមត្ថភាពអាចបកប្រែភាសាបានភ្លាមៗ ត្រូវបានចេញលក់លើទីផ្សារចក្រភពអង់គ្លេស អូស្ត្រាលី និងអាល្លឺម៉ង់ហើយ

    កាស Google’s Pixel Buds ត្រូវបានប្រកាសចេញលក់សម្រាប់តែទីផ្សារសហរដ្ឋអាមេរិច និងកាណាដាប៉ុណ្ណោះ កាលពីប្រកាសចេញលក់ភ្លាម។ ប៉ុន្ដែសម្រាប់ឥឡូវ កាសនេះបានពង្រីកទីផ្សាររបស់ខ្លួនហើយ គឺរហូតដល់ប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និងចក្រភពអង់គ្លេសទៀត តាមរយៈគេហទំព័រ Android Police។

    អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា Pixel Buds គឺជាប្រភេទកាសឥតខ្សែ ហើយមានភ្ជាប់មកជាមួយនឹងមុខងារ Google Assistant។ ប៉ុន្ដែ ទោះជាយ៉ាងណា កាសនេះនៅតែមិនទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាកអ្នកប្រើប្រាស់ខ្លាំងដោយសារតែរចនាបទ និងដៃគូប្រគួតប្រជែងច្រើនពេក។

    គួរបញ្ជាក់ផងដែរថា សម្រាប់ពេលបច្ចុប្បន្នកាស Pixel Buds ត្រូវបានដាក់លក់លើគេហទំព័រអនឡាញ Google Store សម្រាប់ 3ប្រទេសបន្ថែមទៀតហើយ។ ចំពោះប្រទេសអូស្ត្រាលី កាសនេះមានតម្លៃ $249 AUD, €179 សម្រាប់ប្រទេសអាល្លឺម៉ង់ និង £159 សម្រាប់ចក្រភពអង់គ្លេស។

    Fu

    ខ្មែរណូត

    ប្រភព៖ theverge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay